កូនភ្លោះ​ខ្លួន​ជាប់​គ្នា​សង្ឃឹម​រស់​តិច ដ្បិត​មាន​បេះដូង សួត និង​ឆ្អឹងខ្នង​រៀងខ្លួន​

233
ចែករម្លែក

​ឪពុកម្តាយ​របស់​ទារ​កជាប់​គ្នា​នៅ​ប្រទេស​យេ​ម៉ែន កំពុង​ព្រួយបារម្ភ​ខ្លាច​ម្នាក់​ក្នុងចំណោម​កូនភ្លោះ ទាំងពីរ​ស្លាប់ ខណៈ​ក្រុមគ្រូពេទ្យ​និយាយថា ពួកគេ​ត្រូវការ​ការសង្គ្រោះ​បន្ទាន់​នៅ​បរទេស​។
​ ​
ទារក​ជាប់​គ្នា​ដែលមាន​ឈ្មោះ អាប់​ឌុល​-​ខា​លី​ក (Abdul-Khaliq) និង អាប់​ឌុល​-​រ៉ា​ហ៊ីម (Abdul-Rahim) ខាងលើ​បានកើត​កាលពី​ខែមករា ដោយ​ជាប់​គ្នា​ត្រង់ចំណុច​ក​ចុះក្រោម គួរឱ្យ​ខ្លោចចិត្ត ដ្បិត​មាន​បេះដូង សួត និង​ឆ្អឹងខ្នង​រៀងៗ​ខ្លួន​ក្ដី​។
​ ​
​ដោយសារ​នេះ​ជា​ករណី​វេជ្ជសាស្ត្រ​ដ៏​កម្រ​ដែល​គេ​ឱ្យ​ឈ្មោះថា parapagus dicephalus ទារក​ទាំងនេះ​មានឱកាស​រស់​មិន​ច្រើន​ឡើយ​។
​ ​
ក្រុមគ្រូពេទ្យ​បាន​ព្យាករ​ថា សុខភាព​របស់​ពួកគេ​នឹង​ធ្លាក់​ដុនដាប ប្រសិនបើ​ពួកគេ​មិនត្រូវ​បាន បញ្ជូន​ចេញពី​ប្រទេស ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​មួយ​នេះ​ដើម្បី​ជួយសង្គ្រោះ​ឱ្យទាន់ពេល វេលា​ទេនោះ​។​
​ ​
​យោងតាម​ក្រុមគ្រូពេទ្យ​បានឱ្យដឹងថា ឪពុកម្តាយ​របស់​ក្មេង​នេះ​រស់នៅ​ជាយ​រដ្ឋធានី​សា​ណា​។ បុរស​ជា​ឪពុក​ឈ្មោះ អា​ក្រាម អា​លី អា​ម៉េ​ដ (Akram Ali Ahmed) អាយុ ២០ ឆ្នាំ​និយាយថា គាត់​មិន​ចង់​បំបែក​ពួកគេ​ចេញពី​គ្នា​ឡើយ ហើយក៏​មិនឱ្យ​កូន​មួយណា​ស្លាប់​ដើម្បី​កូន​ម្នាក់​នោះដែរ​៕ ប្រែ​សម្រួល​: ខុម