កូនភ្លោះ​ជាប់​គ្នា​ដែល​បោះបង់​ឱកាស​វះកាត់​ផ្តាច់​ពីគ្នា​ប្រាប់ថា​មិន​ស្តាយក្រោយ បន្ទាប់ពី​ឈានចូល​វ័យ ១៨ ឆ្នាំ​

479
ចែករម្លែក
  • 6
    Shares

កូនភ្លោះ​ជាប់​គ្នា​ឈ្មោះ ស៊ី​វ៉ា​ណាត (Shivanath) និង ស៊ីវ​រ៉ា​ម សា​ហ៊ូ (Shivram Sahu) ដែល​ទើបតែ​ឈានចូល​វ័យ ១៨ ឆ្នាំ​បាន​និយាយថា ពួកគេ​គ្មាន​វិប្បដិសារី​ឡើយ បន្ទាប់ពី​បោះបង់​ឱកាស​វះកាត់​ផ្តាច់​ពួកគេ​ទាំងពីរ​ចេញពី​គ្នា​ដោយសារតែ​ក្នុងចំណោម​ពួកគេ​អាច​រស់​បានតែ​ម្នាក់​។​
​ ​
​កូនភ្លោះ​ដែល​មកពី​ភូមិ​ខេន​ដា (Khenda) ស្រុក​បា​ឡូ​ដា បា​ហ្សា (Baloda Bazar) ប្រទេស​ឥណ្ឌា​ខាងលើនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សហគម​ន៍​អន្តរជាតិ បន្ទាប់ពី​វីដេអូ ឃ្លី​ប​បង្ហាញ​ពី​សកម្មភាព​ពួកគេ​ងូតទឹក​និង​ស្លៀកពាក់​ត្រូវបាន​បង្ហោះ​ចែករំលែក​តៗ​គ្នា​យ៉ាងច្រើន​កាលពី​ឆ្នាំ​២០១៤​។
​ ​
ក្រោយពី​ល្បីល្បាញ ក្រុម​វេជ្ជបណ្ឌិត​ល្បីៗ​បាន​ស្នើសុំ​វះកាត់​ផ្តាច់​រាងកាយ​ពួកគេ​ចេញ ពីគ្នា ប៉ុន្តែ​ពួកគេ​មិន​យល់ព្រម​។
​ ​
គ្រូពេទ្យ​ជំនាញ​និយាយថា ពេលនេះ​កូនភ្លោះ​ដែល​ជាប់​គ្នា​ត្រង់ចំណុច​ចង្កេះ និង​មាន ជើង ២ ដៃ​បួន​យ៉ាង​ចម្លែក​នេះ​ធំ​ពេញវ័យ​ហើយ គឺ​ហួសពេល​វះកាត់​ហើយ ប៉ុន្តែ​ពួកគេ មិន​ស្ដាយក្រោយ​ឡើយ​ដែល​បាន​បោះបង់​ឱកាស​វះកាត់​ដែល​កន្លង​ហួស​៕ ប្រែ​សម្រួលៈ​ខុម​

#