កូនភ្លោះ​ជាប់​គ្នា ស្រឡាញ់​ប្រុស​តែ​ម្នាក់​ដូចគ្នា​

929
ចែករម្លែក
  • 27
    Shares

កូនភ្លោះជាប់គ្នាGanga និង Jamuna Mondal នៅទីបំផុតស្វែងរកបានស្នេហា គឺបុរសម្នាក់។ស្រ្តីវ័យ៤៥ឆ្នាំនេះបាននៅលីវពេញមួយជីវិតរបស់គេនិងរងការមើលងាយពីសង្គមដោយសារតែរូបរាងរបស់គេ។តែឥឡូវកូនភ្លោះ ដែលគេហៅថាបងប្អូនស្រីពីងពាងនេះបែរក្លាយជាមនុស្សមានសុភមង្គលជាងពេលណាទាំងអស់ ក្រោយបានជួបគ្រូបង្រៀនចិត្តធម៌លោកJasimuddin។

Gangaដែលមានដៃ៤និងជើង៣ជាមួយបងប្អូនស្រីភ្លោះ បាននិយាយថា”វាជាការឃើញភ្លាម ស្រឡាញ់ភ្លែត។នៅពេលយើងជួបJasimuddin ពួកយើងទាំងពីរមានអារម្មណ៍ថាបុរសម្នាក់នេះស្រឡាញ់ពួកយើងពិត។ហើយគាត់បានធ្វើដូច្នេះមែន គាត់ស្រឡាញ់ពួកយើងអស់ពីចិត្តពីថ្លើម”។

ចំណែកនាងJamuna បានបន្ថែមថា” ពួកយើងមានសុភមង្គលណាស់ចាប់តាំងពីគាត់ចូលក្នុងជីវិតរបស់ពួកយើង។យើងបានរងទុក្ខកាលពីអតីតកាល តែឥឡូវមិនចង់រងទុក្ខទៀតទេ។យើងសង្ឃឹមចំណាយពេលសេសសល់នៃជីវិតនៅជាមួយគាត់”។

កូនភ្លោះ ដែមានពោះជាប់គ្នា តែមានបេះដូង ក្រលាននិងថ្លើមដាច់ពីគ្នា បានកើតនៅក្នុងគ្រួសារក្រីក្រមួយនៅជិតក្រុងកុលកាតា រដ្ឋបឹងហ្កាល់ខាងលិច ប្រទេសឥណ្ឌា។ឪពុកម្តាយរបស់គេមិនអាចរកប្រាក់ធ្វើការវះកាត់ពួកគេចេញពីគ្នាបានទេ។

ដោយមិនបានទទួលការអប់រំ កូនភ្លោះទាំង២បានធ្វើដំណើរលេងសៀកតាមដងផ្លូវនៅទូទាំងប្រទេសឥណ្ឌា៕ដោយ៖វាសនា

អ្នកទាំង៣រស់នៅក្នុងភូមិមួយជិតក្រុងកុលកាតា ដោយប្តីធ្វើជាគ្រូបង្រៀន និងឌុបប្រពន្ធដើរសម្តែងសៀក