កូនសិស្ស​កំហូច​រំលោភ​អ្នកគ្រូ​ឯង​បានសម្រេច​

7800
ចែករម្លែក
  • 1.3K
    Shares

​ដោយ​: បូកគោ / កំពត​: កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​បណ្តឹង​ស្តីពី​ករណី​ចាប់រំលោភ​គ្រូបង្រៀន​ភាសា​ចិន​របស់ខ្លួន ពេល​បបួលគ្នា​ដើរលេង​។

​លោក​វរសេនីយ៍ឯក សៅ សំអឿន ស្នងការរង​ទទួលបន្ទុក​ផែន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ក្នុងករណី​ខាងលើ​ឈោះ្ម ទឹម លី​ធាន អាយុ ១៩​ឆ្នាំ ជា​សិស្ស​រៀន​ភាសា​ចិន ដែលមាន​ទីតាំងនៅ​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច​។

​លោកស្នងការ​រង​បាន​រៀ​បាប់​ថា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច បានទទួល​បណ្តឹង​ពី​នារី​រង​គ្រោះជា​គ្រូបង្រៀន​ភាសា​ចិន​ម្នា​ក់ថា រូបគាត់​ត្រូវបាន​សិស្ស​ចាប់រំលោភ​ពេល​នាំគ្នា​ដើរលេង កាលពី​ម៉ោង​ប្រហែល​៥​ល្ងាច​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ជើងភ្នំ​កំពង់ត្រាច ស្ថិត​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​បបួល​នារី​រងគ្រោះ​ទៅ​ដើរលេង ដោយ​ជិះ​ម៉ូតូ​តែ​ពីរ​នាក់ ទៅដល់​កែប​។ ក្រោយមក​ក៏​ត្រឡប់មក​ជើងភ្នំ​កំពង់ត្រាច ហើយ​ចាប់រំលោភ​រហូត​បានសម្រេច ទើប​ដឹក​នារី​រងគ្រោះ​ទៅ​សាលា​ចិន​វិញ​៕ ល​