កូនសិស្ស​យក​ស្ទីក​គ័​របេះ​ដូង​បិទ​ពេញ​ខ្លួន​គ្រូ​ដែល​ខ្លួន​គោរព​ស្រលាញ់​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់​

571
ចែករម្លែក

សាលាបឋមសិក្សា​មួយ​នៅ​ស្រុក​គុំ​ផា​វ៉ា​ពី (Kumphawapi) ខេត្ត​អ៊ូ​ឌុន ថា​នី (Udon Thani) ប្រទេស​ថៃ បាន​ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រលាញ់ ឬ Valentine’s Day កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ កុម្ភៈ យ៉ាង​ចម្លែក​ខុសគេ នោះ​គឺ​កូនសិស្ស​នាំគ្នា​យក​ស្ទីក​គ័​រ​រូប​បេះដូង​ទៅ​បិទ​ពេញ​លើ​ខ្លួន​គ្រូ ដែល​ពួកគេ​គោរព​ស្រលាញ់​។
​ ​
សិស្ស​ម្នាក់ៗ​នៅ​សាលាបឋមសិក្សា​ថេប​ប៉ាន​យ៉ា (Theppanya School) ទទួលបាន​ស្ទីក​គ័​រ​រូប បេះដូង​ពណ៌​ក្រហម​តូចៗ​គ្រប់គ្នា ហើយ​ពួកគេ​ត្រូវបាន​បង្គាប់​ឱ្យ​បិទ​ស្ទីក​គ័​រទាំង​នោះ​លើ​ខ្លួន​គ្រូ ដែល​ពួកគេ​ស្រលាញ់​ចូលចិត្ត​។ ហើយ​លោកគ្រូ​អ្នកគ្រូ​ណា​ដែល​ទទួលបាន​ស្ទីក​គ័​រ​ច្រើនជាងគេ គឺជា​អ្នកឈ្នះ​ពាន “Miss or Mr Valentine”​។
​ ​
បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​ចែករំលែក​រូបថត​គួរ ឱ្យ​ចង់​សើច និង​គួរឱ្យ​ស្រលាញ់​ទាំងនេះ​តៗ​គ្នា​ព្រោងព្រាត​អមដោយ​សារ​ខំ​មិន​សរសើរ គំនិត​ច្នៃប្រឌិត​ដ៏​ល្អ​នេះ​៕ ប្រែ​សម្រួល​: ខុម