កូនស្រីកំព្រាឪពុកម្តាយ៧នាក់ជួប​ការលំបាកអំពាវនាវឲ្យសប្បុរស​ជន​​ជួយ

155
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ កូនកំព្រាឪពុកម្ដាយមួយគ្រួសារ ដាច់ចិត្តលេីកដៃសុំអង្វរដល់សប្បុរសជន សូមជួយពួកគាត់ ខណៈដែលម្ដាយបានស្លាប់ចោលអស់រយៈពេលជាង៥​ឆ្នាំមក ចំណែកឪពុកបានចេញទៅធាក់សុីក្លូរនៅភ្នំពេញបាត់ឈឹងទៀត ហេីយផ្ទះពួកគាត់ពុកជេីងសរសរទ្រេតជិតរលំផងដែរ មានទីតាំងស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់បា​រាយ​ណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។

ដោយទឹកមុខក្រៀមៗក្រុមគ្រួសារក្រីក្រកំព្រា បានប្រាប់ក្រុមការងារយេីងអោយដឹងកាល​ពីថ្មីៗនេះថា គាត់មានឪពុកឈ្មោះ ឡុង វណ្ណា មុខរបរ អូសរទេះបន្លែនៅផ្សារតាកែវ​(ពីមុន) ម្ដាយ មានឈ្មោះ សុខ ឡៃ មុខរបរនៅផ្ទះ (ស្លាប់) និងមានបងប្អូនចំនួន​៧នាក់ ស្រីទាំអស់ ចំណែកកូនបងមានអាយុ២៩ឆ្នាំ និងប្អូនពៅអាយុ៩ឆ្នាំ ដោយសារជីវភាពក្រីក្រខ្វះខាត់ខ្លាំងពេកពួកគាត់មិនបានរៀនសូត្រសូម្បីតែម្នាក់សោះឡេីយ។

កូនស្រីច្បងបន្តថា ក្រោយពីម្ដាយបស់ពួកគាត់បានស្លាប់ ឪពុកបានចេញទៅរកការងារធ្វេីនៅភ្នំពេញ(ធាក់ សុីក្លូ)និងបានផ្ញេីលុយអោយកូនក្នុងមួយខែ៣០០០០រៀលទៅ ៤០០០០រៀលដែរ តែរយៈមួយរយៈនេះបាត់ដំណឹងសូន្រឈឹង។ ចំណែកកូនកំព្រាទាំង៧​នាក់បានទៅធ្វេីការសុីឈ្នួលគេចិញ្ចឹមបងប្អូនខ្លះនៅជាមួយអ្នកជិតខាងលំបាក់បំផុត។

ដោយឃើញភាពលំបាកវេទនាទើបប្រជាពលរដ្ឋជិតខាងនៅភូមិស្វាយជ្រុំ សង្កាត់បារាយ​ណ៍ ក្រុងដូនកែវ ខេត្តតាកែវ សូមសំណូពរអោយក្រុមភ្នាក់ងារ សារព័ត៌ មានជួយផ្សព្វ​ផ្សាយដំណឹងដ៏កំសត់មួយនេះដល់សប្បុរសជនដែលគាត់មានចិត្តមេតាជួយក្រុមគ្រួសារក្មេងកំព្រាទីទាល់ក្រទាំងនេះផង ពិបាកភ្នែកមេីលណាស់ផ្ទះពួកគាត់ដំបូលប្រក់មេឃ សរសរដ្រេតជិតរលំទៀត។ ពេលមានភ្លៀងខ្យល់ម្ដងៗ រត់ជ្រកក្រោមផ្ទះគេទាំងយប់ក៍មានពិបាក់ណាស់ ដោយសារខ្លួនទីទល់ក្រនិងជាក្មេងកំព្រាសុទ្ធតែស្រីៗទៀត រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ពេលខ្លះដាច់បាយម្តងៗបានអ្នកជិតខាងមានចិត្តអាណិតអាសូរ​ជួយផ្តល់ចំណីអាហារខ្លះៗដល់ពួកគាត់ផងដែរ។

យើងសង្ឃឹមថា នៅពេលសប្បុរសជនដែលមានចិត្តសប្បុរសធម៌បានឃើញហើយនឹងបានជួយឧបត្ថមដល់គ្រួសារមួយនេះផង សូមទំនាក់ទំនងតាមរយះលេខទូរសព្ទ័អ្នកជិត ខាង015-306876 ៕B/