កូនស្រីរបស់ផលិតករភាពយន្តអាម៉េរិកម្នាក់ ផលិតវីដេអូសិចដោយខ្លួននាង និងប៉ងធ្វើការងារផ្នែករាំនៅក្លិបរាំស្រាត

462
ចែករម្លែក

កូនស្រីរបស់ផលិតករភាពយន្តអាម៉េរិកលោក ស្តេវិន ស្ពៀលបឺក (Steven Spielberg) នាង មីកាអេឡា (Mikaela) ដែលត្រូវបានយកមកចិញ្ចឹមដោយលោកស្តេវិននិងប្រពន្ធរបស់គាត់ឈ្មោះ ខេត​ ខេបសូ ពេលនាងនៅតូចនោះ បច្ចុប្បន្នរកប្រាក់បានពីការផលិតវីដេអូសិចដោយខ្លួននាង ហើយសង្ឃឹមថានឹងរកបានការងារជាអ្នករាំនៅក្នុងក្លិបរាំស្រាត ល្គឹកណានាងទទួលបានអាជ្ញាប័ណ្ណស្ត្រីរកស៊ីផ្លូវភេទ។

នារីវ័យ ២៣ ឆ្នាំរូបនេះបានប្រាប់កាសែត The Sun ថា “ខ្ញុំពិតជាធុញទ្រាន់ណាស់ដែលមិនអាចយកចំណេញពីដងខ្លួនខ្ញុំ និងនិយាយតាមត្រង់ទៅ ខ្ញុំពិតជាធុញទ្រាន់ ដែលអ្នកដទៃប្រាប់ខ្ញុំឱ្យស្អប់រាងកាយខ្ញុំ”។

នាងនិយាយទៀតថា “ហើយខ្ញុំក៏ធុញទ្រាន់ដែរនឹងការធ្វើការងារពីមួយថ្ងៃទៅមួយថ្ងៃតាមរបៀបមួយ ដែលមិនធ្វើឱ្យចិត្តខ្ញុំរីករាយ។ ខ្ញុំមានអារម្មណ៍ចង់ធ្វើការងាររបៀបនេះ (អ្នករកស៊ីផ្លូវភេទ) ខ្ញុំអាចបំពេញក្តីរីករាយរបស់អ្នកដទៃបាន ប៉ុន្តែវាមានអារម្មណ៍ល្អដែរ ព្រោះការងារនេះមិន មែនតាមរបៀប ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍រងការបំពាន”។

នាងមីកាអេឡាបានប្រាប់ដំណឹងភ្ញាក់ផ្អើលនេះទៅឪពុកម្តាយរបស់នាងតាមរយៈ FaceTime កាលពីចុងសប្តាហ៍ ហើយនាងបាននិយាយថា ខណៈពួកគាត់ភ្ញាក់ផ្អើលចំពោះជម្រើសការងាររបស់ខ្ញុំ ពួកគាត់មិនមានការខកចិត្តអ្វីឡើយ។

ចំពោះឪពុកម្តាយ នាងបាននិយាយថា “សុវត្ថិភាពរបស់ខ្ញុំតែងតែជាអាទិភាពទីមួយសម្រាប់ពួកគាត់។ ខ្ញុំកំពុងធ្វើរឿងនេះមិនមែនចេញពីការបង្ខំចិត្តធ្វើឱ្យនរណាម្នាក់ឈឺចាប់ឬគុំគួននរណានោះទេ ខ្ញុំធ្វើនេះពីព្រោះខ្ញុំចង់ផ្តល់កិត្តិយសដល់ដងខ្លួនរបស់ខ្ញុំតាមរបៀបមួយដែលអាចរកប្រាក់បានយ៉ាងច្រើន”។

នាងមីកាអេឡាក៏ទទួលបានការគាំទ្រពីគូដណ្តឹងរបស់នាង ឈ្មោះ ឆាក់ ផានកូវ ផងដែរ ទោះបីជានាងបានសារភាពថាវាបានចំណាយពេលមួយរយៈដើម្បីផ្តល់ភាពកក់ក្តៅដល់គំនិតនេះ ព្រោះតែច្បាប់នៅក្នុងស្រុកកំណើតរបស់ពួកគេនៅរដ្ឋថេនណេសស៊ី។

នាងបានបន្ថែមទៀតថា “គាត់បានចំណាយពេលយូរដើម្បីទទួលយករឿងនេះ ពីព្រោះជាក់ស្តែងនៅតំបន់ភាគខាងត្បូង នៅមានភាពខ្មាស់អៀនច្រើនជុំវិញអាជីពនេះ”៕ ដោយ៖ កញ្ញាដាលីស

នាងមីកាអេឡា កូនស្រីចិញ្ចឹមរបស់លោក ស្តេវិន ស្ពៀលបឺក សព្វថ្ងៃរកលុយបានតាមរយៈការផលិតរឿងសិចដោយខ្លួននាង