កូនស្រី​ចិត្ត​អប្រិយ​កាប់សម្លាប់​ឪពុក​បង្កើត​ដោយសារតែ​លុយ​៣០០០​រៀល​

1017
ចែករម្លែក

ដោយ​: មុនី​រ័ត្ន, សុផាន / ភ្នំពេញ​: ដោយសារតែ​លុយ ៣០០០​រៀល កូនស្រី​ចិត្ត​ត​រិ​ច្ឆា​ន បាន​យក​កាំបិត​កាប់​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន​បណ្តាលអោយ​ស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អធម​។ ហេតុការណ៍​នេះ កើត​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ល្វា​ស​កណ្តាល ឃុំ​ល្វា​ស ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

ជនរងគ្រោះ​ឈ្មោះ ឯម រឿន ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ (​ត្រូវជា​ឪពុក​បង្កើត​ជនសង្ស័យ​)​។ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ ឃុ​ត ចាន់នី អាយុ​៣១​ឆ្នាំ​ភេទ​ស្រី​(​ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​)​។​

​ដើមហេតុ​នៃ​ការសម្រេចចិត្ត ទាញ​កាំបិត​មក​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​នេះ​ក៏ដោយ​សារ​ក្រោយពី​នាង​មកពី​លក់​ឆៃថាវ​វិញ​ពេល​ដល់ផ្ទះ​ក៏​រាប់​លុយ​ហើយក៏ រាប់​ទៅ​បាត់ ៣.០០០​រៀល គិតថា​មានតែ​ឪពុក​ទេ​អ្នកយក​។ ពេល​ឪពុក​មកពី​កន្លែង​កាត់សក់​វិញ​នាង​ចាន់នី ក៏​ស្ទុះ​ទៅយក​កាំបិតផ្គាក់​មក​កាប់​ឪពុក​ស្លាប់​ភ្លាម​នៅក្រោម​ផ្ទះ​តែម្តង​។

​ក្រោយពេល​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ល្វា​ស​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង កម្លាំង​ក៏​ចុះ​ដល់​កន្លែង​កើយ​ហេតុ និង​ស្វែងរក​ចាប់បាន​ជន​ស​ង្ស​យ័​រួច​បញ្ជូនមក​ប៉ុស្តិ៍ ដើម្បី​ក​សា​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ល​