កូនស្រី​ថៅកែ​ហាង​លក់​មាស​យីហោ​សៀក លីម​ ចង​.​ក​សម្លាប់ខ្លួន​មិនដឹង​ពី​មូ​ហេតុ​

596
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ​៖ នារី​វ័យ​ជំ​ទង​ម្នាក់ ដែលជា​កូនស្រី​ពៅ​របស់​ថៅកែ​ហាង​លក់​ត្បូង និង​គ្រឿងអលង្ការ​ដែលមាន​យីហោ “​សៀក លីម​” បាន​ចង​.​ក​សម្លាប់ខ្លួន សមត្ថកិច្ច​សង្ស័យ​មាន​វិត្ត​ប​ត្តិ​គ្រួសារ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ឡើង​។​

​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១០​ ខែមករា ឆ្នាំ​២០១៩ ទីតាំង​ស្ថិតនៅ​ក្នុងផ្ទះ​លេខ​១៣៣៨ តាម​បណ្តោយ​ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

​​សព​ជនរងគ្រោះ មានឈ្មោះ រ័ត្ន ឆវី ភេទ​ស្រី មាន​អាយុ​២៧​ឆ្នាំ នៅ​លីវ មុខរប​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣៨ ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ជា​កូនស្រី​​ពៅ​របស់​ថៅកែ​ហាង​លក់​ត្បូង “​សៀក លីម​” ។​

​តាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែលជា​អាជីវករ​លក់ដូរ​នៅក្បែរ​កន្លែង​ហេតុ​កើតហេតុ​បាន​រៀបរាប់​ទាំង​អា​ម្មរណ៍​ក្តុកក្តួល​ថា កាលពី​ព្រលប់​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃទី​៩​ខែមករា​ ឆ្នាំ​២០១៩ ជនរងគ្រោះ​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យសព​លោកតា​គាត់​ដែល​ទើបនឹង​ស្លាប់​នៅឯ​ម្តុំ​បែក​ចាន ស្រុក​អង្គស្នួល ​ខេត្តកណ្តាល។ លុះ​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ​ខែមករា​ ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​ត្រឡប់មកផ្ទះ​ទួល​ទំពូង​ទីតាំង​កើតហេតុ​ខាងលើ​វិញ ស្រាប់តែ​ព្រឹក​វេលា​ម៉ោង​៧ សមាជិក​នៅក្នុង​ផ្ទះ​នោះបាន​ប្រទះឃើញ ជនរងគ្រោះ​ឈ្មោះ​រ័ត្ន ឆវី បាន​ចង​.​ក​សម្លាប់ខ្លួន​នឹង​បង្កាន់ដៃ​ជណ្តើរ​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ទើប​ប្រញាប់​រាយការណ៍​ជូនទៅ​អាជ្ញាធរ​សមត្ថកិច្ច​តែម្តង​។​

​ករណី​ចងក​សម្លាប់ខ្លួន​នេះដែរ អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​របស់​រាជធានី​ភ្នំពេញ មិនទាន់បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា ករណីនេះ​ពិតជា​ធ្វើអត្តឃាត​ចង​.​ក​ស្លាប់​ខ្លួនឯង ឬ​ជា​ករណី​អ្វី​ផ្សេង​នៅឡើយ​ទេ​។ ចំណែក​ក្រុមគ្រួសារ​នៃ​សព​ក៏​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​បាន​នៅឡើយ​ទេ​៕​B/