កូនស្រី​របស់លោក​ត្រាំ​ខ្មាស់​គេ​នៅ​មហាសន្និបាត​អ​.​ស​.​ប ដោយសារ​ពាក់អាវ​មើលឃើញ​ចុង​សុដន់​លើគោក​

4967
ចែករម្លែក

កូនស្រី​ច្បង​របស់លោក​ត្រាំ​បាន​ពាក់អាវ​ខៀវ​ស្តើង​ជាមួយនឹង​សំពត់​ខ្លីម៉ាក Prada ជាមួយ​ម៉ូត​ផ្កា​លឿង ដែលមាន​តម្លៃ​ប្រមាណ ២.១៣០ ដុល្លារ​។ តាំងពី​រូបភាព​របស់​នាង​ត្រូវបាន​ថត​នៅ​មហាសន្និបាត​អ​.​ស​.​បម​ក កំហុស​បច្ចេកទេស​នៃ​ម៉ូត​អាវ​របស់​នាង​ឥឡូវ​បានចាប់ផ្តើម​ល្បី​លើ​បណ្តាញ​សង្គម Twitter ខណៈ​អ្នកលេង​បណ្តាញ​សង្គម​វាយប្រហារ​ជម្រើស​សម្លៀកបំពាក់​រប​ស់​នាង​។ នាង​អ៊ី​វ៉ាន់​កា​បាន​យក​ម៉ូត​ថ្មី​របស់​នាង​ទៅ​បង្ហាញ​នៅ​ព្រឹត្តិការណ៍​នេះ ខណៈ​នាង​មើលទៅ​ហាក់ដូចជា​មិនបាន​ដឹងខ្លួន​ទេ​ថា​អាវ​របស់​នាង​ស្តើង​ពេក​រហូតដល់​ថ្នាក់​មើលឃើញ​ចុង​សុដន់​។

​អ្នកលេង Twitter ម្នាក់​និយាយថា “​ខ្ញុំ​មិន​ជឿ​ទេ​ថា រឿងនេះ​មិន​ល្បី​”​។ ម្នាក់ទៀត​បានសរសេរថា “​អ៊ី​វ៉ាន់​កា​កំពុងធ្វើការ​លើស​ម៉ោង​ជា​អ្នករាំ​តោង​បង្គោល​”​។

​អ្នកលេង Twitter ម្នាក់ទៀត​និយាយថា “​ត្រូវ​ហើយ នេះ​ជា​សារ​មិនធម្មតា​ឡើយ ដែល​បញ្ជូន​ពី​អ៊ី​វ៉ាន់​កា​ដ៏​មហិច្ឆតា​។ ខ្ញុំ​មិនដឹងថា​ត្រូវ​មើលទៅ​លើ មើលទៅ​ក្រោម ឬ មើលទៅ​ទីណា​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

អ៊ី​វ៉ាន់​កា​ត្រាំ​ពាក់អាវ​ខៀវ​ស្តើង​មើលឃើញ​ក្បាល​សុដន់