កូនស្រី​របស់​ជែក​គី ចាន់ និង​មិត្តស្រី​របស់​នាង ដេក​ក្រោម​ស្ពាន ដោយសារ​ឪពុកម្តាយ​មិន​ពេញចិត្ត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​

1399
ចែករម្លែក
  • 153
    Shares

​កូនស្រី​ជាទី​ស្រឡាញ់​របស់ ជែក​គី ចាន់ បាន​អះអាងថា នាង​កំពុង​រស់នៅ​ក្រោម​ស្ពាន​ជាមួយ​មិត្តស្រី​របស់​នាង ឈ្មោះ អ៊ែន​ឌី អូ​ទុម​។​

​នៅក្នុង​ការអំពាវនាវ​ជា​សាធារណៈ​ដែល​បាន​បើក​ដំណើរការ​តាមរយៈ​គេហទំព័រ​យូ​ធូប កាលពី​សប្តាហ៍​មុន​នាង អេ​ត​តា ង៉ អាយុ ១៩ ឆ្នាំ​បានប្រកាសថា នាង​គ្មាន​ផ្ទះសម្បែង​ទេ ហើយ​និយាយថា​មិត្តភក្តិ និង​គ្រួសារ​លែងមាន​ឆន្ទៈ​ជួយ​នាង​តទៅទៀត​ហើយ​។​

​នាង​អេ​ត​តា ដែលជា​កូនស្រី​របស់​តារាភាពយន្ត​ហូលីវូដ​វ័យ ៦៤ ឆ្នាំ ជែក​គី ចាន់ (​រកចំណូលបាន ៣៩៥ លាន​ដុល្លារ​) បាន​បន្ទោស “​ឪពុកម្ដាយ​ដែល​ស្អប់​ការស្រលាញ់​ភេទ​ដូចគ្នា​” ចំពោះ​ស្ថានភាព​របស់​នាង​សព្វថ្ងៃ ហើយ​ថា​នាង​បច្ចុប្បន្នកំពុង​រស់នៅក្នុង​ភាពភ័យខ្លាច​ថ្ងៃ​ណាមួយ​គេ​មក​បំបែក​ខ្លួន​ចេញពី​មិត្តស្រី​របស់​នាង​។​

​និយាយ​ទៅកាន់​កាមេរ៉ា​សម្រាប់​ថត​ដាក់​យូ​ធូប នាង​អេ​ត​តា​ចាប់ផ្ដើម​និយាយថា “​សួស្ដី​ខ្ញុំ​ជា​កូនស្រី​របស់​ជែក​គី ចាន់ ហើយ​នេះ​គឺជា​មិត្តស្រី​របស់ខ្ញុំ អ៊ែន​ឌី​។ យើង​គ្មាន​ផ្ទះសម្បែង​មួយខែ​មកហើយ ដោយសារតែ​ឪពុកម្ដាយ​ស្អប់ខ្ពើម​ពួកយើង​។ យើង​បាន​ដេក​ភាគច្រើន​នៅក្រោម​ស្ពាន​”​។​

​តាម​សេចក្តីរាយការណ៍ ពេល​ចុងក្រោយ​បំផុត គឺ អេ​ត​តា​បានរស់នៅ​ជាមួយ​ម្តាយ​របស់​នាង ឈ្មោះ អេ​លែ​ន ដែលជា​អតីត​រាជ​នី​សម្រស់​ហុងកុង​។​

​ប៉ុន្តែ​អ្នក​ទាំង​ពីរបាន​អះអាងថា ពួកគេ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ដេក​តាម​ចិញ្ចើមថ្នល់​និង​ក្រោម​ស្ពាន ដោយសារតែ​ស្នេហា​ភេទ​ដូចគ្នា​របស់​ពួកគេ ហើយ​មិនអាច​ទាក់ទង​សុំ​ជម្រក​របស់​រដ្ឋាភិបាល​បានទេ​ព្រោះ​អ្នក​ទាំងពីរ​ភ័យខ្លាច​ថា ពួកគេ​នឹង​ត្រូវគេ​បំបែកចេញ​ពីគ្នា​។​

​អ៊ែន​ឌី​និយាយថា “​ខ្ញុំ​បាន​សុំ​ជំនួយ​ពី​មិត្តភក្តិ​ទាំងអស់​របស់ខ្ញុំ​ដើម្បី​ជួយ​។ ខ្ញុំ​បាន​សុំឱ្យ​គ្រួសារ​ខ្ញុំ​ទាំងអស់​ជួយ​។ ហើយ​រាល់គ្នា​គ្រាន់តែ​ផ្ញើ​ទីតាំង​ពួកយើង​ទៅរក​ទីជម្រក​ផ្សេងៗ កន្លែង​ដែល​ពួកគេ​ដឹងថា​ពួកយើង​នឹង​ត្រូវគេ​បំបែកចេញ​ពីគ្នា​”​។​

​អ៊ែន​ឌី បាន​បន្តទៀតថា មិត្តភក្តិ​ឈប់​ឆ្លើយ​ទូរស័ព្ទ​របស់​នាង​។​

​ដោយ​បន្ត​ការ​អង្វរ​នេះ អេ​ត​តា បន្ថែមថា “​ខ្ញុំ​មិន​យល់​។ យើង​បាន​ទៅរក​ប៉ូលិស យើង​ទៅ​មន្ទីរពេទ្យ កន្លែង​ផ្ដល់​ម្ហូបអាហារ ជម្រក​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា LGBTQ ហើយ​ពួកគេ​ទាំងអស់​មិន​ផ្តល់ឱ្យ​យើង​ទេ​។ មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់គ្នា​ពិតប្រាកដ នឹងមិន​ព្យាយាម​រស់នៅ​បែក​គ្នា​ទេ ហើយ​ពួកគេ​កំពុង​ព្យាយាម​បំបែក​ពួកយើង ដោយសារ​រឿង​ស្រឡាញ់​ភេទ​ដូចគ្នា ខ្ញុំ​មិន​យល់​ទេ ហើយ​ខ្ញុំ​ស្រលាញ់​នាង​ណាស់​”​។​

​វីដេអូ​នេះ​មាន​អ្នកមើល​រហូតដល់​ទៅ​ជាង ១០ ម៉ឺន​ដង នៅលើ​យូ​ធូប​៕ ដោយ៖ កញ្ញាដាលីស

នាង​អេ​ត​តា កូនស្រី​របស់​ជែក​គី ចាន់ និង មិត្តស្រី អ៊ែន​ឌី កំពុង​រស់នៅ​តាម​ចិញ្ចើមថ្នល់​និង​ក្រោម​ស្ពាន