ស្វាយរៀង: កូនស្រីវិកលចរឹតកាប់ឪពុក១៨កាំបិត ពាសពេញដងខ្លួន ឈាមហូស្រោចធរណី ហើយក៏បានបញ្ជូនមកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ក៏ប៉ុន្តែដោយមុខរបួសធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន ហើយក៏ស្លាប់នៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី៦ សីហា ២០១៧ នៅក្នុងមន្ទីរពេទ្យ។
ករណីនេះបានកើតឡើងនៅវេលាម៉ោងវេលាម៉ោង៩ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ដោយកូនស្រីទាញកាំបិតតាំងតោ កាប់ប្រហារទៅលើឪពុកយ៉ាងយ៉ាងព្រៃផ្សៃដូចដំរីចុះប្រេង។
បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ជនរងគ្រោះដែលកូនស្រីកាប់ប្រហារឈ្មោះ ព្រំ សាមឿន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ។ រីឯ កូនស្រីឈ្មោះ ឃឹម ស្រីនួន អាយុ២៥ឆ្នាំ មានជំងឺសរសៃប្រសាទ រយៈពេល៣ឆ្នាំមកហើយ។
សមត្ថកិច្ចបានបន្តថា ឪពុកម្តាយបានយកទៅព្យាបាលមិនជា ក៏សម្រេចចិត្ត ដាក់ច្រវ៉ាក់ជើង ចងភ្ជាប់ នៅសសរផ្ទះ ធ្វើឲ្យមហាជនអាណិត នាងយ៉ាងខ្លាំង ហើយបានបង្ហោះហ្វេសប៊ុក បានដឹងដំណឹងនេះទៅដល់ បុគ្គលឹកវិទ្យុ ABC។ នៅក្នុងឆ្នាំ២០១៦ បុគ្គលិកវិទ្យុអេប៊ីស៊ី បានយកទៅព្យាបាលនៅ ABC រាជធានីភ្នំពេញ បានរយៈពេលជិតមួយឆ្នាំក្រោយមក ជំងឺបានធូស្រាលក៏បញ្ជូនឲ្យមកផ្ទះវិញ។ នាងរស់នៅធម្មតា បីខែមកហើយរហូតមកដល់ថ្ងៃទី៤សីហា២០១៧ វេលាម៉ោង៩ព្រឹក មិនដឹងយ៉ាងម៉េច ស្រាប់តែទាញកាំបិតបុ័ងតោ កាប់ប្រហារទៅលើឪពុកយ៉ាងព្រៃផ្សៃទៅវិញ តែអកុសល្យជនរងគ្រោះមានអាការៈរបួសធ្ងន់ធ្ងពេក ក៏បានស្លាប់បាត់បង់ទៅនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦សីហា២០១៧ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកកូនស្រីដែលមានជំងឺសរសៃប្រសាទនោះ ក្រុមគ្រួសារចាប់ចងដាក់ច្រវ៉ាក់ នៅក្រោមផ្ទះ និងមិនប្តឹងសមត្ថកិច្ចទេ ដូច្នេះសមត្ថកិច្ចក៏មិនបានចាប់ខ្លួនដែរ៕ ដោយ: វ៉ៃកូ