កូនៗ​អ្នក​មាននៅ​អារ៉ាប់​ចូលចិត្ត​បង្អួត​អ្វី​ប្លែកៗ !

1169

​បណ្តា​កូនៗ​អ្នក​មាននៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​រស់នៅ​សឹងតែ​ឡូយ ជាង​ស្តេច​ទៅទៀត​។

​តាមរយៈ​រូបភាព​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ស្តា​ហ្គ្រា​ម​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​កូនៗ​អ្នកមាន​នៅក្នុង​ប្រទេស​អារ៉ាប់​មួយ​នេះ​បង្អួត​ពី​ជីវភាព​រស់នៅ​យ៉ាង​ហ៊ឺហារ​និង​ការប្រើ​សម្ភារៈ​ទំនើបៗ​ប្រណីតៗ​ដូចជា​កាំភ្លើង​មាស កំពូល​រថយន្ត សត្វ​ចិញ្ចឹម​ដ៏​គ្រោះថ្នាក់​ដូចជា​ខ្លា និង​តោ​ជាដើម​។​

​ហើយ​អ្វីដែល​កាន់តែ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​អ្នកខ្លះ​ថែមទាំង​ហ៊ាន​ចំណាយលុយ​យ៉ាងច្រើន​ជួល​យន្តហោះ​ដឹក​ចាប​ដឹក​ព្រាប​ជិះ​ដើរលេង​ទៀតផង​។​ហឹម​! ពិតជា​និយាយ​លែងចេញ​ព្រោះ​មនុស្ស​ច្រើនណាស់​មិន​ធ្លាប់ បាន​ជិះ​យន្ត​សូម្បី​តែម្តង​ក្នុង​មួយជីវិត​៕ ​ប្រែ​សម្រួលៈ ខុម​