កូន​កើតមក​មាន “​ខ្នៅ​” លើ​ថ្ពាល់​ពេល​គ្រូពេទ្យ​ប្រាប់​ពី​មូលហេតុ​ទើប​…​ស្តាយក្រោយ​

457
ចែករម្លែក
  • 665
    Shares

អ្នកណាៗ​ក៏​ចង់​បានកូន​មុខ មាត់​ក្រហម​ថ្លា ប៉ុន្តែ ចៃដន្យ​កូន​កើត មក​មាន​ស្នាម “​ខ្នៅ​” លើ​មុខ ហើយ បើជា​កូនស្រី​ទៀត​នោះ តើ​ធំ​ឡើង​គេ នឹង​តូចចិត្ត​ប៉ុនណា​ទៅ ។​
​ ​
ថ្វីត្បិតតែ​ស្នាម​នេះ ពុំ​បង្ក អន្តរាយ​អ្វី​ដល់​សុខភាព តែ​វា​ពិតជា ធ្វើឱ្យ​សោភ័ណភាព ។ ក្រុម​វេជ្ជបណ្ឌិត​ចិន​បាន​អះអាងថា ការកកើត ស្នាម​ខ្នៅ​នេះ​កើតឡើង​ដោយ​មូលហេតុ ៣ គឺ​៖
​ ​
១-​ផ្លូវចិត្ត​ម្តាយ​ពុំនឹង​ហ្ន ពេល​មានគភ៌​:
ធម្មតា​ពេល​មានគភ៌​គឺ ជា​អំឡុងពេល​ប្រែប្រួល​ទាំង ផ្លូវកាយ និង​អារម្មណ៍ ធ្វើឱ្យ​ស្ត្រី​ជា​ម្តាយ​មាន ភាព​រំញោច​ខ្លាំង​ជាង​មនុស្ស​ធម្មតា ។ ប្រសិន​តាន តឹង​ទុក្ខ​កង្វល់ នោះ​វា​ងាយ​បង្កើតជា “​សារធាតុ បំពុល​” ឥទ្ធិពល​លើ​គភ៌​ទាំង​សុខភាព និង​ជីវ ចិត្តសាស្ត្រ របស់​ទារក​ពេល កើតមក ។ ក្នុងករណី​បែបនេះ វា​ងាយ​កកើត​ទៅជា​ស្នាម​ខ្នៅ ។​
​ ​
២- ទម្លាប់​ហូបចុក​របស់​ស្ត្រី មានគភ៌​:
​របបហូបចុក​អំឡុង​ពេល មានគភ៌ ក៏​អាច​បង្កឱ្យមាន​ស្នាម ខ្នៅ​ដែរ ។ ស្ត្រី​មានគភ៌ ពុំគប្បី បរិភោគ​អាហារ​ត្រជាក់​ពេក ចៀសវាង​ចំណី​ផ្អែម​ហួសហេតុ ព្រោះ​វា​ជះឥទ្ធិពល​អាក្រក់​ដល់ ទារក​ក្នុង​ផ្ទៃ ។​
​ ​
ពិសេស​នោះ​គឺ​អាហារ​កញ្ចប់កំប៉ុង ដែលមាន​សារធាតុ​ទុក​បានយូរ ។ ទោះបី​ពុំទាន់​មាន​អំ​ណះ អំ​ណា​ង​ថា បែបនេះ​អាច​បង្កឱ្យមាន ស្នាម​ខ្នៅ ចំពោះ​ទារក​ក្តី តែ​គ្រូពេទ្យ​ទូន្មាន​ឱ្យ​ស្ត្រី​ជា​ម្តាយ ចៀសវាង ។​
​ ​
៣- ការប្រាស្រ័យ​នឹង​ប្រភព ជាតិពុល​វិទ្យុសកម្ម​
​ការរស់នៅ​ក្នុង​បរិស្ថាន បំពុល វិទ្យុសកម្ម​ពុំ​ត្រឹម​បង្កឱ្យមាន​ស្នាម​ខ្នៅ ប៉ុណ្ណោះ​ទេ វា​អាច​នាំឱ្យ ទារក​កើតមក មាន​“​ពិការភាព​” ពី​កំណើត​ថែមទៀត ផង ។ ហេតុនេះ​បុរស​ជា​ស្វាមី គប្បី ពិនិត្យមើល ហើយ​ទោះយ៉ាងណា ក្នុងអំឡុងពេល​មានគភ៌ ភរិយា​ខ្លួន​ចាំបាច់​ត្រូវ​នៅ​ឆ្ងាយ ពី​បរិស្ថាន​បែបនេះ ដាច់ខាត ដើម្បី​កុំឱ្យ​ស្តាយក្រោយ ៕ ប្រែ​សម្រួល​: រតនៈ​