កូន​ក្នុង​ផ្ទៃ​ត្រូវការ​ការអប់រំ​អ្វីខ្លះ​ពី​អ្នក​ពេលដែល​អ្នក​ពពោះ​បាន​ពី​៦​ទៅ​៧​ខែ​?

1367
ចែករម្លែក

​កាលពី​អត្ថបទ​មុន យើងខ្ញុំ​បាន រៀបរាប់​ប្រាប់​អ្នក​ពី​របៀប​អប់រំ​មួយចំនួន​ដែល​អ្នក​គួរតែ​ផ្តល់ ឱ្យ​ទារក​ក្នុង​ផ្ទៃ នៅពេលដែល​អ្នក​ស្ថិតក្នុង​ដំណាក់ កាល​មាន​ផ្ទៃពោះ​ចាប់ពី ៥​ទៅ​៦​ខែ រួចមកហើយ​។ ដូចនេះ ថ្ងៃនេះ​យើងខ្ញុំ នឹង​បន្ត​ប្រាប់​អ្នក​ពីអ្វី​ដែល​អ្នក​គួរតែ​ផ្តល់ឱ្យ​កូន​ក្នុង​ផ្ទៃ នៅពេលដែល​អ្នក មាន​ផ្ទៃពោះ​ចាប់ពី​៦​ទៅ​៧​ខែ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
​នៅពេលដែល​អ្នក​ឈាន ដល់ ដំណាក់កាល​នេះ អ្នក​គួរតែ​និយាយ រឿងនិទាន​របៀប​ពណ៌​នា ប្រាប់​កូន ដោយ​អ្នក​អាច​លើកយក​ទិដ្ឋភាព​មួយ ចំនួន​ដែល​អ្នក​បានឃើញ​មក​រៀបរាប់ ប្រាប់​កូន ឬ​អ្នក​អាច​ប្រាប់​កូន​ពី​រូបរាង ពណ៌​សម្បុរ ឬ​សកម្មភាព​របស់​សត្វ​មួយចំនួន​មក​និយាយប្រាប់​កូន ក៏បាន​ដែរ នោះ ខួរក្បាល​កូន​នឹង​ចាប់ផ្តើម​ចាប់យក បណ្តើរៗ​។ ចំណែកឯ​ស្វាមី​វិញ អ្នក​គួរ តែ​ឧស្សាហ៍​កំដរ​ប្រពន្ធ​អ្នកដើរ​លេង តាម​សួនច្បារ ធ្វើ​លំ​ហាត់ប្រាណ​មួយ ចំនួន ស្តាប់​តន្ត្រី មើល​ទូរទស្សន៍ ជួប​មិត្ត ភក្តិ ឬ​លេងល្បែង​មួយចំនួន​ដែលមាន ភាពងាយស្រួល​ហើយ​ពុំមាន គ្រោះថ្នាក់ ដើម្បីឱ្យ​ប្រពន្ធ​អ្នក​អាច​បន្ធូរ​អារម្មណ៍ បាន ថែមទាំង​អាច​បង្កើន​ភាពសប្បាយ រីករាយ​ទៀតផង នោះ​ប្រពន្ធ​អ្នកនឹង មិនសូវមាន​អារម្មណ៍​តានតឹង ហើយ​គិត ច្រើន​នោះទេ ដោយសារ​តែមាន​អ្នក​នៅ កំដរគេ ៕ ដោយ​: health.com.kh​

#