កូន​ខ្ញុំ​សត្វល្អិត​ខាំ តើ​ខ្ញុំ​គួរ​ព្រួយបារម្ភ​ទេ​?

447
ចែករម្លែក

សត្វល្អិត​ខាំ ឬ​ទិច គឺជា​រឿង​ធម្មតា​សម្រាប់​ទារក​ដូច្នោះ​វា​គ្មាន​អ្វីដែល​ត្រូវ​ព្រួយបារម្ភ នោះឡើយ ប៉ុន្តែ​ពួកគេ​អាច​នឹងមាន​ការឈឺចាប់ និង​អារម្មណ៍មិនល្អ​។​

​នៅពេល​ល្អិត​ខាំ ឬ​ទិច ទារក​នឹងមាន​អារម្មណ៍​ថា​មានការ​ឈឺចាប់ និង​រមាស់​ហើយ តំបន់​នៅ​ជុំវិញ​ការ​ទិច​នោះ នឹង​ប្រែជា​ហើម​នឹង​ពណ៌​ក្រហម​យ៉ាង​លឿន ប៉ុន្តែ​វា​នឹង បាត់​ទៅវិញ​ក្នុង​រយៈពេល ២ ទៅ ៣ ថ្ងៃ​បន្ទាប់​។​

​បន្ទាប់ពី​មូស មមង់ ឬ​ចៃ​ខាំ វា​នឹង​ប្រែជា​ពណ៌​ក្រហម​តូចៗ ហើយ​មានការ​រមាស់​បន្ទាប់ មកវា​អាច​ហើម និង​អាច​កើតមាន​ពងទឹក​មក​ជាំ​មួយ ហើយ​វា​អាច​នឹង​បាត់​ទៅវិញ ក្នុង​រយៈពេល ២ ទៅ ៣ ម៉ោង ឬ ១ ថ្ងៃ​បន្ទាប់មក​។​

​ចំពោះ​សត្វ​ឃ្មុំ សត្វ​ឱ​ម៉ា​ល់ ឬ​សត្វល្អិត​ដទៃទៀត​ទិច អ្នក​កុំ​ព្យាយាម​យក​វា​ចេញ ប្រសិនបើ​វា​ជាប់​នៅលើ​ស្បែក​របស់​ទារក​។ អ្នក​មិនត្រូវ​កេះ ឬ​បង្កើត​ឲ្យ​មាន​ស្នាម ដោយសារ​ក្រចក​របស់​អ្នក​នោះទេ ព្រោះថា​ក្រចក​អាច​នឹង​ច្របាច់​ពិស​បន្ថែមទៀត ចូលទៅក្នុង​ស្បែក​របស់​ទារក​។ បន្ទាប់មក អ្នក​ត្រូវ​លាង​សម្អាត​តំបន់​នោះ​យ៉ាង​ហ្មត់ ចត់​ជាមួយ​សាប៊ូ និង​ទឹក​។​

​ដើម្បី​ព្យាបាល​សត្វ​ទិច​កូនតូច អ្នក​ត្រូវ ៖
• កាត់បន្ថយ​ការ​ហើម និង​រមាស់ ដោយ​ការ​ស្អំ​កញ្ចប់​ទឹកកក ឬ​វត្ថុ​ដែល​ត្រជាក់​ដូចជា ក្រដាសត្រជាក់​ជាដើម​។​
• ប្រសិនបើ​ទារក​មានការ​ឈឺចាប់​ខ្លាំង អ្នក​អាច​ផ្តល់នូវ​ប៉ា​រ៉ា​សេ​តា​មុ​ល ឬ ibuprofen ប្រសិនបើ​ទារក​មាន​អាយុ ៣ ខែ ឬ​លើសពីនេះ​។​
• ត្រូវ​បញ្ឈប់​ការ​ខាំ ឬ​ការ​អេះ​ទារក​នូវ​កន្លែង​ដែល​សត្វ​ទិច ហើយ​អ្នកត្រូវកា​ត់​ក្រចក ទារក​ឲ្យ​នៅ​ខ្លីៗ​។​
• ប្រសិនបើ​ទារក​មានការ​រមាស់ ឬ​ឈឺចាប់​ខ្លាំង​អ្នក​ត្រូវយក​ទារក​ទៅ​ជួប​គ្រូពេទ្យ ភ្លាមៗ​៕ ដោយៈ health.com.kh​