កូន​ខ្សឹប ជា​សត្វ​ជិត​ផុត​ពូជ​ក្នុង​លោក ញាស់​នៅ​បឹង​ទន្លេសាប​កម្ពុជា​

1647
ចែករម្លែក
  • 3
    Shares

(​ភ្នំពេញ​)៖​វត្ត​មានកូន​ខ្សឹប មួយ​ក្បាល ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ប្រទះឃើញ​ញាស់​នៅក្នុង​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប ខេត្តកំពង់ធំ​។​

​សត្វ​ខ្សឹប ឬ​ក្ងោក​ទេព នេះ​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក ខណៈ​ចំនួន​របស់​វា​នៅលើ​សាកលលោក​មាន​តិចជាង​៨០០​ក្បាល​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំ​២០១២ សត្វ​ខ្សឹប នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​ជា​៤៣២​ក្បាល​៕​ប្រភពពី​៖ ក្រសួង បរិស្ថាន​/sn

#