កូន​គេង​ក្រោម​អំពូល​ភ្លើង អាច​គ្រោះថ្នាក់​ខ្លាំង​

1015
ចែករម្លែក

​មាន​អ្នក​ម្តាយ​មួយចំនួន​ចូលចិត្ត​បើកភ្លើង​ឲ្យ​កូន​គេង​ណាស់ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ការ​គេង​បើកភ្លើង ភ្លឺ​បែបនេះ​អាច​ប៉ះពាល់​ដល់​កូន​ប៉ុណ្ណា​?

1. នៅពេលដែល​អ្នកបើក​ភ្លើង​ឲ្យ​កូន​គេង នោះ​វា​នឹង​អាចធ្វើ​ឲ្យ​កូន​ពិបាក​ចូល​គេង ព្រោះ​ពន្លឺ នៃ​ភ្លើង​អាចធ្វើ​ឲ្យ​កូន​មាន​សម្ពាធ​ជាខ្លាំង ដែល​អាចធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​មួល​ម៉ៅ មិន​ស្ងប់ នោះគេ​នឹងមិន​គេង​នោះទេ​។​

2. នៅពេលដែល​កូន​គេង​ក្នុង​បន្ទប់​ដែលមាន​ភ្លើង​ភ្លឺ នោះគេ​នឹងមិន​អាច​គេង​យូរ​បានទេ ព្រោះ​វា​ធ្វើ​ឲ្យ​ចាំង​ដល់​ភ្នែក​កូន​។ ដូចនេះ នៅពេលដែល​កូន​បើកភ្នែក​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក គេ​ជាខ្លាំង​។​

3. នៅពេលដែល​កូន​គេង​នៅក្នុង​បន្ទប់​ដែល​ភ្លឺ​រហូត គេ​នឹងមិន​អាចបែងចែក​ថា​ពេលណា​ជា ពេលយប់ ឬ​ថ្ងៃ​នោះទេ​។​

4. នៅពេលដែល​កូន​គេង​មិន​បានល្អ​ក្នុង​រយៈពេល​យូរ នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​ខួរក្បាល របស់​កូន​ជាខ្លាំង​ដែល​អាចធ្វើ​ឲ្យ​វា​លូតលាស់​យឺត​។ ម្យ៉ាងទៀត​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព និង​ការលូតលាស់​របស់​កូន​ដូចគ្នា​។​

5. ជាងនេះទៅទៀត​វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ច​ង្ខុ​វិញ្ញាណ​របស់​កូន​ដែល​អាចធ្វើ​ឲ្យ​ភ្នែក របស់គេ​ឆាប់​ខូច ដែល​អាចធ្វើ​ឲ្យ​កូន​ឆាប់​ម្ញូ​ប​ជាខ្លាំង​។ ដូចនេះ​អ្នក​មិនគួរ​បើកភ្លើង​ឲ្យ​កូន គេង​នោះទេ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់គេ​៕ ដោយ​: health.com.kh