កូន​គោ​ក្បាល​២​ធ្វើឱ្យ​អ្នកភូមិ​ចិន​ភ្ញាក់ផ្អើល​

919
ចែករម្លែក

​កូន​គោ​ចម្លែក​កើតមក​ក្បាល ២ បានធ្វើឱ្យ​អ្នកភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ភាគ​ពាយព្យ ប្រទេស​ចិន​។​

​វីដេអូ​សត្វ​គោ​ចម្លែក​នៅក្នុង​ភូមិ​មួយ​នៅក្នុង​ទីក្រុង​សាន​យ៉ាង ខេត្ត​សាអាន​ស៊ី បានបង្ហាញ គោ​នេះ​មាន​ក្បាល​ធំ​២ ត្រចៀក ២ មាត់ ២ និង​ភ្នែក ៤​។

​កូន​គោ​នេះ​ឃើញ​ដេក​រមៀល​ចុះឡើង​នៅ​លើដី​ទាំងអស់​សង្ឃឹម ព្រោះ​វា​មិនអាច​ក្រោកឈរ​ដោយ​ខ្លួន​វា​បាន​។​

​បន្ទាប់ពី​កើតមក​ខុស​ប្រក្រតី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ម្ចាស់​ឈ្មោះ ហ្វេ​ង វិ​ន​ហុង បាន​ចែករំលែក​រូបភាព​កូន​គោ​នេះ ដែល​គេ​និយាយថា​រង​ផលប៉ះពាល់​ពី​ការប្រែប្រួល​ហ្សែ​ន​មួយចំនួន នៅពេល​វា​កំពុង​ស្ថិតនៅក្នុង​ស្បូន​មេ​វា​។​

​យោងតាម​របាយការណ៍​ក្នុងស្រុក​បានឱ្យដឹងថា មេគោ​អាយុ ៦ ឆ្នាំ​អាច​រស់រានមានជីវិត​ពី​ការលំបាក​ក្នុងការ​សម្រាលកូន​រប​ស់វា ហើយ​កាលពីមុន​វា​បាន​កើតកូន​គោ​សុខ​ភាពល្អ ៤ ក្បាល​។​

​លោកស្រី ហ្វេ​ង វិ​ន​ហុង និយាយថា “​កូន​គោ​ដទៃទៀត​គឺ​ធម្មតា​។ គោ​ទាំង​នោះបាន​នាំ​ចំណូល​ដល់​គ្រួសារ​របស់​យើង​ពី ៦.០០០ យ័ន​ទៅ ៧.០០០ យ័ន​”៕ ដោយ៖ កញ្ញាដាលីស

កូន​គោ​ក្បាល​២​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​នៅ​ទីក្រុង​សាន​យ៉ាង