កូន​ចាប់ពី​១​ឆ្នាំ​ដល់​៨​ឆ្នាំ​គួរតែ​អប់រំ​បែបណា​ខ្លះទៅ​ទើប​អាច​ខ្លាំង​?

682

ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​របៀប​នៃ​ការអប់រំ​កូន ដែលមាន​អាយុ​ចាប់ពី​១​ឆ្នាំ​ដល់​៨​ឆ្នាំ ដើម្បីឱ្យ​កូន​ធំ​ឡើង​ខ្លាំងពូកែ​។ តើ​មាន វិធី​ណាខ្លះ​ទៅ​?
​ ​
១. នៅពេលដែល​កូន​បាន ១​ខួប ខួរក្បាល​កូន​នៅ​មិនទាន់​អាច ទទួលបាន​ច្រើន​ឡើយ​។ ដូចនេះ​អ្នក អាចឱ្យ​កូន​ស្តាប់​ចម្រៀង ដើម្បី​ចាប់ផ្តើម បង្កើន​ប្រាជ្ញា​របស់​កូន​។ ជាពិសេស​ក្នុងដំណាក់កាល នេះ​អ្នក​គួរតែ​ធ្វើ យ៉ាងណា​អាច​ផ្តល់​អារម្មណ៍​សុវត្ថិភាព និង​ភាពកក់ក្តៅ​ដល់​កូន​ទើប​អាចធ្វើឱ្យ កូន​លូតលាស់​បានល្អ​។​
​ ​
២. នៅពេលដែល​កូន​បាន ២​ខួប អ្នក​គួរតែ​អប់រំ​គេ​ឱ្យមាន​ចរិត រីករាយ​ព្រោះ​ចរិត​មួយ​នេះ អាចជួយ គេ​ឱ្យ​សាង​ទំនាក់ទំនង​ល្អជា​មួយ​អ្នក ដទៃ​បាន​នៅ​ថ្ងៃក្រោយ ដោយ​ធ្វើឱ្យមាន មនុស្ស​ជាច្រើន​អាចជួយ​គេ​បាន​។​
​ ​
៣. នៅពេលដែល​កូន​បាន ៣​ឆ្នាំ ជា​ដំណាក់​កាលដែល​អ្នក​គួរតែ​ចាប់ផ្តើម​អប់រំ​កូន​ឱ្យមាន គំនិត​ច្នៃប្រឌិត ហើយ ព្រោះ​ក្នុងដំណាក់កាល​នេះ កូន​នឹង​អាច​ឆ្ងល់​ច្រើន​។ ដូចនេះ​អ្នក​អាច ឱ្យ​កូន​រៀន​គូស​គំនូរ​បាន​ដើម្បី​ឱ្យគេ​អាច មានគំនិត​ច្នៃប្រឌិត​ផ្ទាល់ខ្លួន​។​
​ ​
៤. នៅពេលដែល​កូន​បាន ៤​ឆ្នាំ ជា​ពេលដែល​កូន​ចាប់ផ្តើម​ហាត់ និយាយ​។ ដូចនេះ​នៅពេល ដែល​កូន និយាយ​ខុស អ្នក​មិនគួរ​សើច ឬ​តម្រាប់ តាម​កូន​នោះទេ ព្រោះ​អាចធ្វើ​ឱ្យគេ​មិន ចង់​រៀន​និយាយ​ឬ​និយាយ​ខុស​ជាដើម​។​
​ ​
៥. នៅពេលដែល​កូន​បាន ៥​ឆ្នាំ ជា​ពេលដែល​អ្នក​គួរតែ​រក្សា ទំនាក់ទំនង​ល្អជា​មួយ​កូន ដោយ​អ្នក​គួរ តែ​សរសើរ​ឱ្យបាន​ច្រើនជាង​ស្តីបន្ទោស​។ ការធ្វើ​បែបនេះ ដើម្បី​ជួយ​កូន​ឱ្យទទួល បាន​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។​
​ ​
៦. នៅពេលដែល​កូន​បាន ៦​ឆ្នាំ អ្នក​គួរតែ​រៀន​ចេះ​ពិភាក្សា​ជាមួយ កូន ហើយ​រក្សា​ចិត្ត អំណត់​ក្នុង​ការជួយ បង្ហាញផ្លូវ​ដល់​កូន​ដើម្បី​ឱ្យគេ​ទទួលបាន​ផល​សម្រេច​។​
​ ​
៧. នៅពេលដែល​កូន​បាន ៧​ឆ្នាំ ជា​ពេលដែល​គេ​ចូលចិត្ត​សួរ​ច្រើន ដោយ​សួរ​តែ​អ្វីដែល​ប្លែក​។ ដូចនេះ អ្នក​មិនគួរ​មាន​អារម្មណ៍​ថា​ធុញ ហើយ ឆ្លើយ​ផ្តេសផ្តាស​នោះទេ ដោយ​អ្នក​គួរ តែ​គិត​ឱ្យបាន​ច្បាស់​ទើប​ឆ្លើយ ព្រោះ សំណួរ​ទាំងនោះ​អាចជួយ​បង្កើន​ប្រាជ្ញា របស់​កូន​បាន​។​
​ ​
៨. នៅពេលដែល​កូន​បាន ៨​ឆ្នាំ កូន​នឹង​ចាប់ផ្តើម​មានគំនិត​ដែល ជា​របស់​ខ្លួនឯង ដោយ​មិនចាំបាច់ ពិគ្រោះ ឬ​សុំ​គំនិត​ពី​អ្នក​ឡើយ​។ ដូចនេះ នៅក្នុង​ដំណាក់កាល​នេះ​អ្នក​គួរតែ ទទួលយក​គំនិត​គេ ដើម្បី​ឱ្យគេ​មាន ជំនឿ​ចិត្ត​ចំពោះ​ខ្លួនឯង ៕ ដោយ​៖ health.com.kh​