កូន​ឆ្មា​ដ៏​គួរឱ្យ​ស្រឡាញ់ កើតមក​មាន​ភ្នែក​បី​ច្រមុះ​ពីរ​និង​មាត់​ពីរ​យ៉ាង​ចម្លែក​

169

​បេ​ត​ធី​ប៊ី (Bettie Bee) មាន​អាយុ​ទើបតែ​១៦​ថ្ងៃ​ប៉ុណ្ណោះ​ប៉ុន្តែ​វា​បាន​ក្លាយជា​តារា​ល្បី​ពេញ​អ៊ិន​ធឺ​ណិ​ត យ៉ាង​ឆាប់រហ័ស នោះ​គឺ​ដោយសារតែ​វា​មាន​ភ្នែក​ដល់​ទៅ​៣​មាត់​២​និង​ច្រមុះ​២​យ៉ាង​ចម្លែក​។​

​កូន​ឆ្មា​ញី​ដែល​មានមុខ​ពីរ​នេះ​បានកើត​នៅ​ថ្ងៃទី​១២​ខែធ្នូ​ជាមួយនឹង​កូន​ឆ្មា​ពីរ​ផ្សេងទៀត​ដែលមាន​សភាព​ធម្មតា​ហើយ​វា​អាចរ​ស់បាន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​បន្ទាប់ពី​ពេទ្យសត្វ​បាន​សុំឱ្យ​សម្លាប់​វា​ដោយ​ការចាក់​ថ្នាំ​ព្រោះ​មិន​ចង់ឃើញ​វា​រងទុក្ខវេទនា​។​

​ទោះជា​យ៉ាងណា​បេ​ត​ធី​ប៊ី​បាន​រីក​ធំធាត់​យ៉ាង​ល្អ​ចាប់តាំងពី​ថ្ងៃ​ដែល​វា​បាន​កើតមក នេះ​បើ​យោង តាម​អ្នក​ជួយសង្គ្រោះ​អនាមិក​ដែលមាន​បទពិសោធ​ន៍ខា​ង​ថែរក្សា​ឆ្មា​ដែលមាន​លក្ខណៈពិសេស​បែ​ប​នេះ​បាន​ប្រាប់​កាសែត Daily Mail Australia​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​៕ ប្រែ​សម្រួល​: ខុម