កូន​ឈានចូល​វ័យ​ជំទង់​មាតាបិតា​គួរតែ​ធ្វើបែបនេះ​

526
ចែករម្លែក
  • 17
    Shares

​វ័យ​ជំទង់​គឺជា​វ័យ​ដែល សំខាន់បំផុត​សម្រាប់​កូន ព្រោះ​វា​ជា វ័យ​ដែល​កំណត់​អនាគត​របស់​កូន បើ​អ្នក​មិន​អើពើ ហើយ​មិន​ពិភាក្សា អប់រំ​កូន​ពី​រឿង​មួយចំនួន​ទេ អនាគត កូន​នឹង​ចប់ ។ ដូចនេះ​តើ​អ្នក​គួរតែ ពិភាក្សា​ពី​រឿង​អ្វីខ្លះ​ជាមួយ​កូន​?

​អ្នក​ត្រូវតែ​ប្រាប់​កូន​ឱ្យ​កំណត់ ទិសដៅ​ឱ្យបាន​ច្បាស់លាស់ ព្រោះ មនុស្ស​អាច​នឹង​មិនមាន​ក្តី ស្រមៃ​ដ៏​ធំធេង បាន​ប៉ុន្តែ​មិនត្រូវ​មិនមាន​ទិសដៅ​ច្បាស់ លាស់​ឡើយ​ព្រោះ​វា​ជា​ផ្លូវ​ដែល​នាំ​កូន អ្នកដើរ​ទៅរក​ភាព ជោគជ័យ ។​

​បើ​ចង់​មាន​ឋានៈ​ល្អ​ក្នុងសង្គម​ក្នុង សាលា​និង​ក្នុង​កន្លែង​ការងារ​ត្រូវតែ​ខំប្រឹង​ធ្វើឱ្យបាន​លេចធ្លោ ទើប​គេ​អាច​មើល ឃើញ ហើយ​លើកតម្កើង​កូន ។​
​ ​
​ត្រូវតែ​ខិតខំ​រៀនសូត្រ ទើប អាចមាន​អនាគត​ដ៏​ភ្លឺស្វាង​មួយ​មិន ត្រូវ​ដើរលេង​ច្រើន​ឡើយ ព្រោះ​វា​នាំ ឱ្យ​ខ្លួន​ភ្លើតភ្លើន និង​មិនចេះ​អក្សរ​ជា រៀងរហូត នោះ​កូន​នឹង​គ្មាន​ការងារ​ធ្វើ ហើយ​ក្លាយជា​ក្មេង បាត​សង្គម​ជា មិនខានឡើយ ។​

​អ្នក​ត្រូវតែ​បង្រៀន​កូន​ឱ្យ​ចេះ យកចិត្តទុកដាក់ និង​ចេះ​បា​រម្ហ​ពី​អ្នក ដទៃ ទើប​គេ​មក​បារ​ម្ហ​ពី​កូន ហើយ នៅពេលដែល​ចេញទៅ​ប្រឡូក​ក្នុង សង្គម​ត្រូវតែ​ធ្វើជា​មនុស្ស​ដែល​ចេះ​បត់បែន​តាម កាលៈទេសៈ ទើប​គេ ស្រឡាញ់​និង​ចូលចិត្ត ។​
​ ​
កូន​ត្រូវតែ​ចេះ​រាប់អាន​ជា មួយ​មនុស្ស​ដែល​ល្អ​ធ្វើជា​មិត្តភក្តិ មិនត្រូវ​រាប់អាន​ជាមួយ​មនុស្ស​អាក្រក់ ឡើយ ព្រោះ​គេ​នឹង​នាំ​កូន​ដើរ​ទៅរក ផ្លូវ​វិនាស​បាន​នៅ​ថ្ងៃ​ណាមួយ ។​
​ ​
នៅពេលដែល​កូន​ដួល កូន​ត្រូវ​រៀន​ចេះ​ក្រោក​ឡើង​ដោយ ខ្លួនឯង ហើយ​ត្រូវ​ចេះ​រៀនសូត្រ​ពី កំហុស​នេះ ទើប​កូន​អាច​ក្លាយជា មនុស្ស​ដែល​អស្ចារ្យ​នាពេល​អនាគត​ហើយនឹង​មិនមាន នរណា​មក​មើល ងាយ​កូន​ឡើយ ៕ ដោយ​: health.com.kh