កូន​តិរច្ឆាន​រុញ​ឡាន​ខ្លាញ់គោ​ដែល​ឪពុកម្ដាយ​ទិញ​ទម្លាក់​ទន្លេ​

389
ចែករម្លែក

យុវជន​ថ្លើមធំ​ពាសមេឃ​ម្នា​ក់នៅ​ប្រទេស​ឥណ្ឌា បាន​រុញ​រថយន្ត​ខ្លាញ់គោ (​ថ្មី​សន្លាង​) មួយគ្រឿង​ម៉ាក BMW ដែល​ឪពុកម្ដាយ​ខំ​ទិញ​ឱ្យ​ជា​កាដូ​ក្នុង​ថ្ងៃ​ខួបកំណើត​ទម្លាក់​ទឹក ទន្លេ​គួរឱ្យ​ហួសចិត្ត​ដោយសារ​វា​មិនមែនជា​រថយន្ត Jaguar ដែល​ខ្លួន​ស្រលាញ់​។

​កូន​តិរច្ឆាន​មានឈ្មោះ អាកាស (Akash) មកពី​រដ្ឋ​ហា​យ៉ាណា (Haryana) ប្រទេស​ឥណ្ឌា ភាគ​ខាងជើង​នេះ​បានធ្វើ​ខួបកំណើត​របស់ខ្លួន​កាលពីពេល​ថ្មីៗ​កន្លង​ទៅហើយ​ឪពុក ម្ដាយ​ក៏​ទិញ​រថយន្ត​ខ្លាញ់គោ BMW M3 ឱ្យ​ជា​កាដូ​។

​ប៉ុន្តែ​ដោយ​ខឹង​ព្រោះ​មិនបាន​រថយន្ត​ដូច​ចិត្ត​ខ្លួន​ស្រលាញ់​យុវជន​នេះ​បែរជា​ព្រហើន ហ៊ាន​រុញ​រថយន្ត​នេះ​ទម្លាក់​ទឹកទន្លេ បង្ក​ការភ្ញាក់ផ្អើល​។ ភ្លាមៗ​នោះ​អ្នកស្រុក​បាន​នាំ គ្នា​លោតទឹក​ដើម្បី​ជួយ​ស្រង់​វា​ឡើងមក​លើគោក​។ ដោយ​ឃើញ​បែប​នោះ​យុវជន ចិត្ត​ក្ដៅ​ក៏​លោតទឹក​ទៅ​ជួយ​គេ​ដែរ​។

​សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​ឥណ្ឌា រថយន្ត​ប្រភេទ BMW មានតម្លៃ​ប្រមាណ ៣,៥ លាន​រូពី (៤៩.០០០ ដុល្លារ​) ចំណែកឯ​រថយន្ត​ប្រភេទ Jaguar ថ្លៃ​ជាង​ដោយមាន​តម្លៃ ប្រមាណ ៥ លាន​រូពី (៧០.០០០ ដុល្លារ​) ៕ ប្រែ​សម្រួលៈ ខុម