កូន​តិរច្ឆាន ស្រវឹងស្រា​ខឹង​ឪពុក​ស្តីបន្ទោស​ទាញ​កាំបិត​ខ្វែវ​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ និង​កាប់​ឪពុកម្តាយ​

1758
ចែករម្លែក

បន្ទាយមានជ័យ ៖ កូន​អក​ត្ត​ញ្ញ ហើយ​ជា​តិរច្ឆាន ស្រវឹងស្រា ខឹង​ឪពុក​ស្តីបន្ទោស​ទាញ​កាំបិត​ខ្វែវ​កាប់បំផ្លាញ​ទ្រព្យសម្បត្តិ និង​កាប់​ឪពុកម្តាយ​ទៀត ប៉ុន្តែ​ត្រូវ​កម្លាំង អ​.​ហ​. ចាប់ខ្លួន​។ អំពើហិង្សា​នោះ កើតឡើង​កាលពី​ម៉ោង ៧​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ នៃ​គ្រួសារ​នោះ នា​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ជនល្មើស​ឈ្មោះ ចាប ទិ​ត្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅក្នុង​បន្ទុក​។​

​មុនពេល​កើតហេតុ​នោះ ជនបង្ក​បាន​ត្រឡប់​មកពី​ផឹកស្រា​ស្រវឹង​នៅ​ផ្ទ​មិត្តភក្តិ​។ លុះ​មកដល់​ផ្ទះ​ឪពុក​បង្កើតបាន​ស្តីបន្ទោស​ថា ការងារ​មិន​ធ្វើ គ្មាន​លុយ ហើយ​លួច​ម៉ូតូ​យកទៅ​បញ្ចាំ ហើយ​លោះ​ម៉ូតូ​វិញ​មិនទាន់បាន​ផង ក៏​គិតតែ​ដើរលេង​ផឹកស៊ី​ប៉ោឡែ​ទៀត​។ ឭ​សំដី​នោះ ជនសង្ស័យ​មាន​កំហឹង​ក៏​ស្ទុះ​ទៅ​ច្របាច់ក​ឪពុក និង​ដាល់​បុក​ផ្ទប់​ដើមទ្រូង​។ តម​កកូន​តិរច្ឆាន​នោះ បាន​ទាញ​កាំបិត​ខ្វែវ​ដង​ដែក និង​ពូថៅ​កាប់បំផ្លាញ​ម៉ូតូ​ក្នុងផ្ទះ​ខ្ទេចខ្ទី និង​ដេញ​កាប់​ឪពុកម្តាយ​ទៀត​។​

​អ្នកជិតខាង​បាន​ប្តឹង និង​ជួន​ជាមាន​កម្លាំង​អាវុធហត្ថ​ល្បាត​មកដល់​ទីនោះ ក៏​ឃាត់ខ្លួន​កូន​ល្មើស​នោះ រួច​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ភ្នំ​ស្វាយ​

#