កូន​ធំ​បន្តិច​ហើយ អ្នក​គួរ​ឲ្យ​គេ​ញ៉ាំ​អាហារ​ទាំងនេះ ទើប​មាន​សុខភាព​ល្អ

312
ចែករម្លែក

​អ្នក​ត្រូវ​ផ្ដល់​អាហារ​ឲ្យ​ទារក​បន្តិច​ម្ដងៗ​ពីព្រោះ​ប្រសិនបើ​អ្នក​ព្យាយាម​ផ្តល់​អាហារ​ឲ្យ​ទារក​ច្រើន ពេក​នោះ វា​នឹង​អាចធ្វើ​ឲ្យ​ទារក​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ផ្សេងទៀត​បាន​។​

​តើ​អាហារ​អ្វីខ្លះ​ដែល​ជួយ​ឲ្យ​ទារក​មាន​សុខ​ភាពល្អ​?
​ក្រុម​អាហារ​ដែល​ធ្វើ​ឲ្យ​ទារក​មាន​សុខភាព​រួមមាន ៖
• ផ្លែឈើ និង​បន្លែ​
• នំ​បុ័ង អង្ករ ដំឡូង​
• ផលិតផល​ដែល​ផលិត​ពី​ទឹកដោះគោ​
• សាច់ ត្រី ស៊ុត និង​សណ្តែក​។​

​វា​ជា​ការល្អ​បំផុត​នៅក្នុង​ការជៀសវាង​ស្ករ អំបិល និង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ ឬ​ក្តៅ​ខ្លាំង និង​អាហារ​ដែលមាន​រសជាតិ​ហឺរ​។​

​ទារក​មួយចំនួន​ចូលចិត្ត​អាហារ​ដែលមាន​រសជាតិ​ហឺរ​ល្មម ប៉ុន្តែ​ពួកគេ​មិន​ញ៉ាំ​អាហារ​ដែល​ហឺរ ខ្លាំង​នៅពេល​ចាប់ផ្តើម​ដំបូង​នោះទេ​។​

​អ្នក​ត្រូវ​ផ្ដល់​ទឹក​មួយ​ពែង​នៅពេល​បរិភោគ​អាហារ​។​

​អ្នក​ត្រូវ​ផ្ដល់​ចំណីអាហារ​ឲ្យ​ទារក​ឲ្យ​បាន​ទៀងទាត់​ជាមួយនឹង​ការលើកទឹកចិត្ត​ការយ​ក​ចិត្ត​ទុក ដាក់​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ដូចជា​ការ​ឱប និង​ថើប​ជាដើម​៕ ដោយៈ health.com.kh