កូន​នឹងមាន​ចរិត​រឹងប៉ឹង​បើ​អ្នក​ប្រើ​យុទ្ធសាស្ត្រ​នេះ​

1124
ចែករម្លែក

​តើ​កូន​អ្នក​ចូលចិត្ត​ពឹងផ្អែក លើ​អ្នក​ឬ​? តើ​គេ​មាន​ភាព​ទន់ជ្រាយ មិន​ហ៊ាន​ប្រឈមមុខ​នឹង​រឿងផ្សេងៗ​ឬ​? បើមានខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្រៀន អ្នក​ពី​វិធី​ដែល​អាចធ្វើ​ឱ្យគេ​រឹងប៉ឹង ។ តើ មាន​អ្វី​ខ្លះទៅ​?
​ ​
​អ្នក​ត្រូវតែ​បង្រៀន​កូន​ឱ្យ​ចេះរស់នៅមានន័យថា មិនត្រូវ​ឱ្យគេ​នៅទំនេរ​ពេក​ទេ ត្រូវតែ​ឱ្យគេ ចេះ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ខ្លះ បើ​គេ​ធំ​ល្មម​អាច​នឹងជួយ​បាន ។ នៅពេលដែល​អ្នក​អាច​បង្រៀន​គេ ឱ្យធ្វើ​ការងារ​ផ្ទះ​តាំងពី​តូច នឹងធ្វើ​ឱ្យគេ​អាច​ក្លាយជា​មនុស្ស​ដែល​ឯករាជ្យ​នៅពេល​ធំ​ឡើង ។​
​ ​
​បើ​កូនអ្នកមាន​ចរិត​កំសាក អ្នក​ត្រូវតែ​ឱ្យគេ​លេង​ជាមួយ​កូនក្មេង ដែលមាន​ចរិត​ក្លាហាន ព្រោះ​យូរៗ​ទៅ គេ​នឹង​រៀន​តាម​ក្មេង​ដែលមាន​ចិត្ត ក្លាហាន​ជាមិនខាន ព្រោះ​ក្មេង​ចូលចិត្ត ធ្វើ​តម្រាប់​តាម​គ្នា​ណាស់ ។ ដូចនេះ​កូន អ្នក​នឹងមិន​ខ្លាច​នរណា​ទៀត​ទេ ។​
​ ​
​អ្នក​ត្រូវតែ​ចេះ​គោរព​កូន មិនត្រូវ​ស្តីបន្ទោស​ឱ្យគេ​នៅ​ចំពោះមុខ​អ្នក ដទៃ​ឡើយ ។ ការធ្វើ​បែបនេះ ទើប​អាច ធ្វើឱ្យ​កូន​មានមុខមាត់ ។ ដូចនេះ កូន​នឹង អាច​រក្សា​ចរិត​រឹងប៉ឹង​បាន​នៅពេល ដែល​អ្នកចេះ​គោរព​គេ ។​
​ ​
​មិនត្រូវ​ជួយ​ដោះស្រាយ​បញ្ហា គេ​គ្រប់​រឿង​ឡើយ ត្រូវតែ​ឱ្យគេ​ចេះ ប្រឈមមុខ​ដោយ​ខ្លួនឯង ទើប​ជា ជម្រើស​ដ៏​ល្អ ព្រោះ​បើ​តែង​រំពឹង​លើ អ្នក​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា គេ​នឹង មិនអាច​រឹងប៉ឹង​លឿន​នោះទេ ដោយ​ពឹង លើ​អ្នក​អស់​មួយជីវិត​បាន ៕ ដោយ​៖ health.com.kh​