កូន​នេន​សៅ​លីង ព្រះជន្ម ៣ វស្សា​ហាត់​ក្បាច់គុន​មួយថ្ងៃ ៥ ម៉ោង​ដើម្បី​ក្លាយជា​គ្រូ​ក្បាច់គុន​

1022
ចែករម្លែក
  • 9
    Shares

កូន​នេន​អា​រ៉ា​មសៅ​លីង គួរឱ្យ​ស្រឡាញ់​ដែលមាន​ព្រះជន្ម​ទើបតែ ៣ វស្សា​មានឈ្មោះ​ល្បី ល្បាញ ពេញ​ប្រទេស​ចិន បន្ទាប់ពី​វីដេអូ​ស្តីពី​ការហ្វឹកហាត់​ដ៏​តឹងរ៉ឹង​របស់​កូន​នេន​នេះ ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​។

​កូន​នេន​ដែលមាន​ត្រកូល ឈី (Qi) និង​រហស្សនាម Little Stone (​ដុំថ្ម​តូច​) ខាងលើនេះ បានមក​រៀន​ក្បាច់គុន​នៅ​អា​រ៉ា​មសៅ​លីង (Shaolin Temple) ខេត្ត​ហឺ​ណាន (Hehan) ប្រទេស​ចិន​ភាគ​កណ្តាល ចាប់តាំងពី​ខែមេសា ដើមឆ្នាំ​នេះ​។

​ដោយ​បច្ចុប្បន្ន​មាន​អ្នកគាំទ្រ​រហូតដល់​ទៅ ១៨០.០០០ នាក់​នៅតាម​គេហទំព័រ​វីដេអូ​ខ្លី ដ៏​ពេញនិយម Kuaishou នេន​តូច​នេះ​ត្រូវ​ក្រោក​តាំងពី​ម៉ោង ៥ ទៀបភ្លឺ​ជា​រៀងរាល់​ព្រឹក ដើម្បី​ហាត់​ក្បាច់គុន​យ៉ាងតិច ៥ ម៉ោង​ក្នុង​មួយថ្ងៃ​ដោយ​សង្ឃឹមថានឹង​ក្លាយជា​គ្រូ​ក្បាច់គុន ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ថ្ងៃ​ណាមួយ​៕ ប្រែ​សម្រួល​: ខុម

#