កូន​បា​ឡែ​ន​ប្រផេះ​សាំង និង​ចូលចិត្ត​ឱ្យ​មនុស្ស​ស្ទាបអង្អែល​លេង

455
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ ដែល​កូន​បា​ឡែ​ន​សម្បុរ​ប្រផេះ​ដ៏​សាំង​មួយ​ក្បាល ហែល​ចូល​ទៅជិត​នាវា ដើម្បីឱ្យ​អ្នកជិះ​លើ​នាវា​ស្ទាបអង្អែល​វា​លេង​។
​ ​
​ខណៈពេល​លោក គ្រី​ស្ទៀ​ន មី​ល័​រ (Christian Miller) កំពុង​ជិះ​នាវា​ទេសចរណ៍ Snotbot នៅ​បឹង​ទឹកប្រៃ​សាន អ៊ី​កណា​ស្យូ (San Ignacio Lagoon) ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃ ទី​២០ ខែឧសភា ស្រាប់តែ​កូន​បា​ឡែ​ន​នេះ​ហែល​ចូល​ទៅជិត​នាវា​។
​ ​
​ហែល​សំដៅ​ទៅរក​នាវា​ជាមួយ​មេ​រប​ស់វា កូន​បា​ឡែ​ន​ញី​យ៉ាង​ធំ​នេះ​បាន​ងើប​ក្បាល​ផុត ពី​ផ្ទៃ​ទឹក ហើយ​លោក គ្រី​ស្ទៀ​ន មី​ល័​រ ក៏​យកដៃ​ទាំងពីរ​ស្ទាបអង្អែល​ចង្កា​របស់​វា​លេង មុនពេល​វា​ឡឹប​ចូលក្នុង​ទឹក ហើយ​មេ​របស់​វា​ហាក់​មិន​ភ្ញាក់ផ្អើល​ឡើយ​ដោយ​គ្រាន់តែ ហែល​ចាំមើល​ក្បែរ​នោះ​ប៉ុណ្ណោះ​។​
​ ​
​អ្នកជំនាញ​និយាយថា បា​ឡែ​ន​ប្រផេះ​តែងតែ​ធ្វើ​បម្លាស់​ទី​នៅ​ចន្លោះ​ខែមករា ដល់​ខែ មេសា ដើម្បី​បន្ត​ពូជ និង​កើតកូន​។ ពួកវា​អាច​លូត​វែង​រហូតដល់​ប្រវែង ១៤,៩ ម៉ែត្រ មាន​ទម្ងន់​ដល់​ទៅ​ប្រមាណ ៤០ តោន និងរ​ស់បាន​ចន្លោះ​ពី ៥៥ ឆ្នាំទៅ ៧០ ឆ្នាំ​៕ ប្រែ​សម្រួលៈ​ខុម