កូន​រថយន្ត Nissan Micra កញ្ចាស់​ច្នៃ​ចេញ​ជា​អាង​ត្រី​ស្រស់ស្អាត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

1667
ចែករម្លែក

​បុរស​ម្នាក់​ដែល​បាន​ចំណាយពេល​យ៉ាងយូរ​រហូតដល់​ទៅ ១០ ខែ​បានប្រែក្លាយ​កូន​រថយន្ត Nissan Micra កញ្ចាស់​មួយគ្រឿង​ទៅជា​អាង​ត្រី​ដ៏​ធំ​គួរឱ្យ​ស្ញប់ស្ញែង ។​

​លោក អ៊ែន​ឌី ថេត (Andy Tate) វ័យ ៤៤ ឆ្នាំ​មកពី​ក្រុង​ខុន​សិត (Consett) សង្កាត់​ដឺ​ហ៊ែ​ម (County Durham) ប្រទេស​អង់គ្លេស បាន​ប្រើ​ក្រដាស​កាសែត​ចាស់ៗ​បិទ​ជម្រាប​ទឹក ហើយ​គាត់​ក៏បាន​ដំឡើង​ភ្លើង LED ដើម្បី​បំភ្លឺ​អាង​ត្រី​នេះ​ផងដែរ ដើម្បីឱ្យ​វា​កាន់តែ​ស្រស់ស្អាត​។​

​គាត់​និយាយថា ការបង្កើត​អាង​ត្រី​គឺជា​សុបិន​ដែល​គាត់​មាន​តាំងពីក្មេង​។ ហើយ​គាត់​បានដាក់​តាំង អាង​ត្រី​ដ៏​ពិសេស​នេះ​នៅ​ខាងក្រៅ​ផ្ទះ​របស់គាត់​។ តោះ​! ប្រសិនបើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​រូបភាព​ទាំងនេះ​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​