កូន​របស់​ត្រាំ​ បដិសេធ​តំណែង​ប្រធាន​ធនាគារ​ពិភពលោក​

439
ចែករម្លែក
  • 8
    Shares

​កូនស្រី​របស់​ប្រធានាធិបតី​អាម៉េរិក នាង​អ៊ី​វ៉ាន់​កា ត្រាំ បាន​អះអាង​ថា នាង​បដិសេធ​មុខតំណែង​ប្រធាន​ធនាគារពិភពលោក​(World Bank)​ដោយ​ថា លោក​សប្បាយ​នឹង​​ការងារ​ដែល​នាង​ធ្វើ​សព្វថ្ងៃ ជា​ទីប្រឹក្សា​សេត​វិមាន​។​

​ក្នុង​ដំណើរ​ទៅកាន់​កូត​ឌី​វ័រ (​អាយ​វ៉ូ​រី ខូស​)​ដើម្បី​ឃោសនា​គំនិត​ផ្តួចផ្តើម​របស់​ស្ត្រី​ពិភពលោក​មួយ នាង​ត្រាំ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​AP​ថា ឪពុក​នាង​បាន​និយាយ​​អំពី​មុខ​តំណែង​នេះ​ជាមួយ​នាង តែ​នាង​បាន​បដិសេធ​។​

​លោក​ត្រាំ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​បាន​សួរ​កូនស្រី​ថា​តើ​នាង​ចង់បាន​តួនាទី​ជាន់ខ្ពស់​ក្នុង​អង្គការ​ផ្តល់​ឥណទាន​និង​ជំនួយ​នេះ​ទេ ពីព្រោះ​នាង​មាន​សង្ឃឹម​ច្រើន​។​

​មុខតំណែង​ជាន់ខ្ពស់​នេះ​នៅ​ទីបំផុត​បាន​ធ្លាក់​លើ​អ្នកសេដ្ឋកិច្ច​អាម៉េរិក ​លោក​ដា​វីត ម៉ាល់​ផាស ដែល​នាង​ត្រាំ​បាន​និយាយថា លោក​នឹង​ធ្វើ​«​ការងារ​ដ៏​អស្ចារ្យ​មួយ​»​។​

​សូមបញ្ជាក់​ថា អាម៉េរិក​តាម​ទម្លាប់​មាន​សិទ្ធិ​ជ្រើសតាំង​មេដឹកនាំ​World Bank​។​

​ក្នុងពេល​ជាមួយគ្នា​ កាលពី​ថ្ងៃ​ពុធ​ទី​១៧​មេសា លោក​ត្រាំ​បាន​ប្តេជ្ញា​គាំទ្រ​គំនិត​ផ្តួចផ្តើម​ជំរុញ​លើកទឹកចិត្ត​ស្ត្រី​នៅក្នុង​ធុរកិច្ច​ ក្រោយ​ពី​កូនស្រី​បាន​ទៅ​ទស្សនា​ចម្ការ​កា​កាវ​នៅ​​កូត​ឌី​វ័រ​ ក្នុង​ដំណើរ​ឈប់​សំចត​ទី​២​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​។​

​ត្រាំ​បាន​និយាយថា លោក​បាន​គិត​រក​មុខ​តំណែង​ផ្សេងៗ​ឲ្យ​កូនស្រី តែ​ត្រូវ​រារាំង​ដោយសារ​វា​ទំនងជា​នាំឲ្យ​មាន​ការចោទប្រកាន់​អំពី​បក្ខពួកនិយម​៕​ដោយ​៖​វាសនា​/Ha

នាង​ត្រាំ កំពុង​ដឹកនាំ​គំនិត​ផ្តួចផ្តើម​«​ការអភិវឌ្ឍ​និង​វិបុលភាព​សកល​របស់​ស្ត្រី​» ដែល​មាន​គោលដៅ​ផ្តល់​អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី​ប្រមាណ​៥០​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២៥