កូន​រមិលគុណ​ដែល​សម្លាប់​ឪពុក​ត្រូវបាន​ចាប់ខ្លួន​

1350
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប ៖ នៅ​ទីបំផុត​កូន​រមិលគុណ ​ដែល​ហ៊ាន​លើកដៃ​ចាក់​សម្លាប់​ពុក​បង្កើត​របស់ខ្លួន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តសៀមរាប សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើការ​ចាប់ខ្លួន បន្ទាប់ពី​ជនដៃដល់​បានធ្វើ​សកម្មភាព​សម្លាប់​ឪពុក​របស់ខ្លួន​រួច ហើយ​រត់​គេចខ្លួនបាត់​។​

​ជនដៃដល់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​មកកាន់​ខេត្តសៀមរាប ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បន្តទៀត​ទៅ​សាលាដំបូង​ទៅតាម​នីតិវិធី​។​

​សមត្ថកិច្ច​បាន​បន្តថា ជនដៃដល់​មានឈ្មោះ ប៉ក់ ផាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ មុនពេល​កើតហេតុ ជនដៃដល់​មាន​ទីលំនៅ​ភូ​មិន​ចាន់​ហៀរ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

​សូម​រលឹក​ឲ្យ​ដឹងថា ហេតុការណ៍​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​ចាន់​ហៀរ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បណ្តាល​ឲ្យ​បុរស​ជា​ឪពុក​វ័យ​៥៩​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​រូប​ឪពុក​និង​កូនប្រុស​បង្កើតបាន​ទាស់​ពាក្យសម្តី​គ្នា ហើយ​កូនប្រុស​តិរច្ឆាន​បាន​យក​កាំបិត​ផ្លែ​ដែក​ដង​ឈើ មកចាក់​ឪពុក​ត្រូវចំ​គល់​ដោះ​ខាងស្តាំ ។​

​ជន​រង​គ្រោៈ​ជា​ឪពុក​មានឈ្មោះ សុខ ប៉ក់ អាយុ​៥៩​ឆ្នាំ មុខរ​បរជាកសិករ ចំណែក​ជនសង្ស័យ​ជា​កូនប្រុស​បង្កើត មានឈ្មោះ ប៉ក់ ផាន់ អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ ។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ចាន់​ហៀរ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

​មូល​ហេតុដែល​បណ្តាលមកពី​ជនរងគ្រោះ​មាន​ជម្លោះ​ពាក្យសម្ដីជាមួយ​ជនសង្ស័យ អំពី​រឿង​ជនសង្ស័យ​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ​ទេ​គិតតែ​ដើរ​ផឹក ពេល​ចូល​ផ្ទះ​ម្តងៗ​សុំ​តែ​លុយ​ក៏​កើតរឿង​ឈ្លោះ​គ្នា​។ ក្រោយពី​ទាស់​ពាក្យសម្តី​គ្នា​រួចហើយ ជនសង្ស័យ​បាន​ដើរ​ចេញពីផ្ទះ​បាត់ លុៈដ​ល់​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ជនសង្ស័យ​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​ដោយមាន​សភាព​ស្រវឹង ។​

​នាពេលនោះ​ជនសង្ស័យ​និង​ជន​រង​គ្រោៈ​ក៏មាន​ការឈ្លោះប្រកែក​គ្នា​បន្តទៀត ដោយ​ជនរងគ្រោះ​និយាយ​ពាក្យ​ដដែលៗ​អំពី​រឿង​ជនសង្ស័យ​ដើរ​ផឹក ទើប​ជនសង្ស័យ​ខឹង​ក៏បាន​យក​កាំបិត​ផ្លែ​ដែក​ដង​ឈើ​ចាក់​មកលើ​ជន​រង​គ្រោៈ​ត្រូវចំ​គល់​ដោះ​ខាងស្តាំ​បណ្តាលអោយ​ស្លាប់​តែម្តង​ ៕ B

កូន​រមិលគុណ​ដែល​សម្លាប់​ឪពុក​ត្រូវបាន​ចាប់ខ្លួន​