កូន​លួច​ទៅលេង​ទឹក​លង់​ស្លាប់ នៅ​ថ្ងៃ​ភ្ជុំ​ធំ​

491

(​បន្ទាយមានជ័យ​) : កាលពី​ថ្ងៃ​បញ្ចប់​ភ្ជុំបិណ្ឌ ក្រុមគ្រួសារ​មួយ​បាន​ប្រែជា​ទុក្ខ​ដោយសារ​កូនប្រុស​ម្នាក់​បាន​លួច​ទៅលេង​ទឹក​លង់​ស្លាប់​នៅ​ម៉ោង​២​រសៀល នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ទ្វារ​ទឹក​ទំនប់​អូរ​ខៃ​ដន ស្ថិតក្នុង​ភូមិ​ស្ខ​សាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុ​សេនីយ៍ សរ សុភ​ក្ត្រា មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា :​កុមារា​រងគ្រោះ ១​មានឈ្មោះ ភាស វ័ន​ត្រា អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ ច​យ ជីវ៉ា អាយុ​៣៤​ឆ្នាំ និង​ម្តាយ​ឈ្មោះ សៀត រ៉ានី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​នៅ​មុនពេល​កើតហេតុ​នោះ​ឪពុក ម្តាយ និង​សាច់ញាតិ បាន អង្គុយ​ហូបបាយ​ក្នុងពេល​កំសាន្ត​សប្បាយ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​អាង​អូរ​ខៃ​ដន​ពេលនោះ​កុមារ​រងគ្រោះ​បាន​ហៅ​កុមារ​ម្នាក់ទៀត​ឈ្មោះ រ៉េ​ន រ៉ា ភេទ​ប្រុស អាយុ​១០​ឆ្នាំ ឪពុក​ឈ្មោះ អ៊ុច រើ​ន អាយុ​៤៧​ឆ្នាំ​ម្តាយ​ឈ្មោះ ចក់ ឃឿ​ត អាយុ​៤៣​ឆ្នាំ រស់នៅ​ផ្ទះ​ក្បែរ​ខាង​គ្នា នាំគ្នា​ចុះ​លួច​លេង​ទឹក​បណ្ដាល​ឲ្យ​លង់ទឹក​តែម្ដង​៕L ដោយ :​ភ្នំ​ស្វាយ​