កូន​សម្រាល​បាន ២៤​ម៉ោង ដំបូង តើ​អ្នក​គួរ​ដឹង​អ្វីខ្លះ​?

261
ចែករម្លែក

​រយៈពេល​មួយថ្ងៃ​ដំបូង​នៃ​ការចាប់​កំណើត​របស់​ទា​រិ​កា​ថ្មី​មួយរូប​គឺជា​រឿង​មួយ​តក់ស្លុត ហើយ​អាច​នឹង​ផ្តល់​ភាព​នឿយហត់​ច្រើន​សម្រាប់​ឪពុកម្តាយ​។ តាមរយៈ​អត្ថបទ​នេះ ខ្ញុំ​នឹង​បង្ហាញ​នូវ​គន្លឹះ​ខ្លះៗ​ដែល​ម្តាយ​គ្រប់រូប​គួរតែ​ធ្វើយ៉ាងណា​ចំពោះ​កូន​របស់ខ្លួន​នៅពេល​គេ​កើត​បាន ២៤​ម៉ោង​ដំបូង ជាពិសេស​ទារក​ដែល​កើត​គ្រប់​ខែ ឬ​អាយុ​ចាប់ពី ៣៧ ទៅ​៤២ សប្តាហ៍​។​

​នៅពេល​កូន​កើតមក ស្បែក​របស់គេ​អាច​នឹង​ទៅជា​ស្វាយ និង​អាចមាន​ពណ៌​ចម្រុះ ច្រើន​។ រាងកាយ​គេ​ត្រូវបាន​ស្រោប​ទៅដោយ​ទឹកភ្លោះ ឈាម និង​ទឹករំអិល​។ ប៉ុន្តែ​វា​គឺជា​រឿង​ធម្មតា​ទេ​។

​ស្បែក​គេ​នឹង​ចាប់ផ្តើម​ទៅជា​ពណ៌​ផ្កាឈូក​វិញ​នៅពេលដែល​គេ​ចាប់​ផ្តើមចេញ​ដកដង្ហើម (​ប្រហែល​មួយ​នាទី​ក្រោយ​កើត​)​។ ដៃ និង​ជើង​របស់គេ​អាច​នៅតែ​ស្វាយ​ដដែល រយៈពេល​ច្រើន​ម៉ោង​។​

​ទឹកភ្លោះ និង​ទឹករំអិល​ដែល​ស្រោប​លើ​រាងកាយ​របស់​កូន​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​ឲ្យ​គេ​អាច​ស្រង់ក្លិន និង​រសជាតិ​បាន​ក្រោយពី​សម្រាលកូន​រួច​។ ក្រៅពីនេះ វា​ក៏​ជួយ​ដល់​រាងកាយ​របស់​ទារក​ចៀស​ផុតពី​ការ​រលាក និង​បង្ក​រោគ​ពី​ខាងក្រៅ​ផងដែរ​។

​ក្រោយពី អ្នក​សម្រាលកូន​រួច អ្នក​ទំនងជា​នឹង​មានការ​កន្ត្រាក់​ក្នុង​ស្បូន​បន្ថែមទៀត ដើម្បី​ទម្លាក់​ទងសុក​ចេញ ហើយ​ទងសុក​ក៏​ត្រូវបាន​កាត់ផ្តាច់​ផងដែរ​។

​ក្រោយពី​សម្រាលកូន​តាម​ធម្មជាតិ​រួច​កូន​អ្នកនឹង​ត្រូវបាន​ឆ្មប​លើក​យកមក​ដាក់​លើ​ទ្រូង របស់​អ្នក​ដើម្បី​ជា​វិធី​ស្បែក​ប៉ះ​ស្បែក (Skin-to-skin Contact)​។ នៅពេលនេះ​កូន​ត្រូវ ការ​គេង និង​អាហារ ហើយក៏​ត្រូវការ​អារម្មណ៍​មាន​សុវត្ថិភាព និង​ភាពកក់ក្តៅ​ផងដែរ ដូច្នេះ​គេ​ត្រូវការ​ដាច់​ខាត់​គឺ​ការ​ប៉ះ​ដឹង​ស្បែក​របស់​អ្នក​តែម្តង​។

​រឿង​សាមញ្ញ​ដែល​តម្រូវ​ធ្វើ Skin-to-skin Contact គឺ​៖

​កាត់បន្ថយ​កា​រយំ​របស់​ទារក ជួយ​ចាប់ផ្តើម និង​រក្សា​ការ​បំបៅ​ដោះ​របស់​ម្តាយ​ជួយ​ថែ រក្សា​សីតុណ្ហភាព​របស់​រាងកាយ​ទារក ក្រោយ​ពីលើ​កកូន​ដាក់​លើ​ទ្រូង​ម្តាយ​រួច​ឆ្មប​នឹង យក​គេ​ទៅ​ថ្លើង​ដើម្បី​ប្រាកដថា​គេ​កើតមក​មាន​ទម្ងន់​ធម្មតា ឬ​មាន​សុខភាព​ល្អ​ឬ​អត់​។​

​បើសិនជា​អ្នក​សម្រាល​ដោយ​វះកាត់​វិញ​ចូរ​កុំ​ភ្លេច​សុំ​ឆ្មប​ដើម្បី​យក​កូន​ដាក់​លើ​ទ្រូង​អ្នក​ឲ្យ បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​ផង​៕ ដោយៈ health.com.kh

#