កូន​ស្រក​គីឡូ​ខ្លាំង​ក្រោយពេល​កើត អ្នក​ម៉ាក់​គួរ​ធ្វើ​បែបណា​?

168
ចែករម្លែក

តើ​អ្នក​អាចធ្វើ​អ្វី​បាន​ខ្លះ ប្រសិនបើ​កូនតូច​របស់​អ្នក​មើលទៅ​អស់កម្លាំង ឬ​ស្រក​គីឡូ​ច្រើនពេក ក្រោយពេល​កើត ឬ​មិន​ទទួលបាន​ចំណីអាហារ​គ្រប់គ្រាន់​?

​ជាទូទៅ វា​ជា​គំនិត​ដ៏​ល្អប្រសើរ​ក្នុងការ​ពិនិត្យមើល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​របស់​អ្នក ប្រសិន បើ​អ្នក​សម្គាល់​ឃើញថា ទារក​របស់​អ្នក​មិន​បៅ​បានល្អ ឬ​ធ្វើ​ឲ្យ​ក្រណាត់​កន្ទប ឬ​ខោ​ទឹកនោម ទារក​សើម​ក្នុង​បរិមាណ​តិចតួច (​មានន័យថា បើ​បៅ​ច្រើន មាន​សុខភាព​ភាព គេ​នឹង​នោម ឬ​បត់ជើង​ច្រើន​ទៅតាម​នោះ​)​។​

​យ៉ាងណាមិញ​ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​ទម្ងន់​របស់​កូន​អ្នក​ក្នុងកំឡុងពេល​ប៉ុន្មាន​សប្តាហ៍ ដំបូង​បន្ទាប់ពី​កំណើត សូម​និយាយ​ជាមួយ​គ្រូពេទ្យ​របស់​កូន​អ្នក​អំពី ៖
– ការនាំយក​ទារក​ទៅ​ជួប​ពេទ្យ និង​ថ្លឹង​គីឡូ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​តាមដាន​ទម្ងន់​
– ដំបូន្មាន​ជាក់លាក់​អំពី​ការ​ឲ្យ​កូន​របស់​អ្នក​បៅ​
– ករណី​បែបណា ដែល​ត្រូវ​ព្រួយបារម្ភ ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​វិញ​។​

​ព្រម​ជាមួយគ្នានេះ​ផងដែរ អ្នក​គួរតែ​សម្រាក និង​ទទួលទាន​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ ដើម្បី​បំប៉នកម្លាំង​ខ្លួនឯង និង​បង្កើន​សារធាតុចិញ្ចឹម​សំបូរបែប ដើម្បី​ឲ្យ​កូន​របស់​អ្នក​បៅ​ស្រូប យក​សារធាតុ​ទាំងនោះ​ពី​ក្នុង​រាងកាយ​របស់​អ្នក​៕ ដោយៈ health.com.kh​