កូរ៉ូឡា​បើកបរ​ដោយ​ជនជាតិ​ចិន បោះពួយ​លឿន​ជ្រុល​ទៅបុក​ម៉ូតូ របួស​ធ្ងន់ធ្ងរ​២​នាក់​

833
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ម្នាក់​បាក់ជើង​ឆ្វេង បាក់​ស្មា​ឆ្វេង និង​ម្នាក់ទៀត​បាក់ជើង​ស្តាំ បែកក្បាល​ធ្ងន់ធ្ងរ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ រថយន្ត​កូរ៉ូឡា បើកបរ​ដោយ​ជនជាតិ​ចិន បោះពួយ​ល្បឿន​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​សេ​១២៥​ជិះ​ដោយ​ជនរងគ្រោះ​២​នាក់ កាលពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​បេតុង បំបែក​ជា​បួ​យ ត្រង់ចំណុច​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ភាគី​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ-6171 បើកបរ​ដោយ​ឈ្មោះ ឡូយ ភួ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ពងទឹក ឃុំ​ព្រៃ​រំដេង ស្រុក​មេ​ង​សាង ខេត្តព្រៃវែង រងរបួស​បាក់ជើង​ស្តាំ និង​បែកក្បាល​។ រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ក្នុងស្ថានភាព​របួសធ្ងន់​ធ្ង​រ​។ ចំណែក​រថយន្ត​បង្ក ម៉ាក កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-7323 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​តាម​ប្រភពពី​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ម៉ូតូ​បើក​ឌុប​គ្នា​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ ផ្លូវបំបែក​ជា​បួន ត្រូវបាន​រថយន្ត​បង្ក បើកបរ​ល្បឿន​លឿន​ពី​កើ​តទៅ​លិច ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង គៀប​ជា​ម៉ូតូ​ពីមុខ​រថយន្ត ជនរងគ្រោះ​ម្នាក់​ផ្លោង​ខ្ទាត​ជិត​១០​ម៉ែត្រ រងរបួស​ធ្ងន់ធ្ងរ​ទាំ​ង​២​នាក់​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​វាស់វែង​រួច រួម​ជា​ជនជាតិ​ចិន​ម្នាក់​ជា​អ្នកបើកបរ ក្រោយពី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ប្រគល់ជូន​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុង រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​