កូរ៉េខាងជើង​គំរាម​ជប៉ុន​ជាមួយនឹង​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ក្នុងការ​ឆ្លើយតប​នឹង​ការដាក់​សម្ពាធ

706

​យោងតាម​សេចក្តី​ថ្លៃ​ង​ការណ៍​ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​កូរ៉េខាងជើង​បាន​និយាយថា កូរ៉េខាងជើង​
​បាន​គំរាម​ជប៉ុន​ជាមួយនឹង “​ការធ្វើ​ពពក​ពោរពេញ​ដោយសារ​ធាតុ​នុយក្លេអ៊ែរ​” ដោយ​ការវាយប្រហារ​ដោយ អាវុធ​នុយក្លេអ៊ែរ បើសិន​ការគាបសង្កត់​នៅតែ​បន្ត​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​សេចក្តីថ្លែងការណ៍​នេះ បានកើត​ឡើង​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​ថ្លែង​សុន្ទរកថា​ថ្មីៗ​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ នៅ​មហាសន្និបាទ​អង្គការសហប្រជាជាតិ​លើក​ទី​៧២ ដែល​នៅក្នុង​ថ្លែង​សុន្ទរកថា​នោះ លោក បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ដាក់​ការគាបសង្កត់​បន្ថែមទៀត​លើ​កូរ៉េខាងជើង និង​ទប់ស្កាត់​ប្រទេស​នេះ​កុំ​ឱ្យមាន​មូលនិធិ​និង​បច្ចេកវិជ្ជា​សម្រាប់​ការអភិវឌ្ឍន៍​កម្មវិធី​មី​ស៊ី​ល​និង​នុយ​ក្លែ​អ៊ែរ​។​

​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង​KCNA​បាន​និយាយថា “​ការដាក់​សម្ពាធ​របស់​ជប៉ុន​លើ​កូរ៉េខាងជើង ដែល​ធ្វើឱ្យមាន​ភាព​តានតឹង​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​នោះ គឺជា​ការធ្វើអត្តឃាត​មួយ ដែល​នាំមក​នូវ “​ពពក​នុយក្លេអ៊ែរ​” ដែល​គ្រប់​ដណ្តប់​លើ​កោះ​ជប៉ុន ។ មិនមាន​នរណាម្នាក់​ដឹងថា​តើ​ពេលណា ស្ថានភាព​បែបនេះ នឹង​ក្លាយជា​សង្គ្រាម​នុយក្លេអ៊ែរ​នោះទេ​។ ប៉ុន្តែ បើសិន​សង្គ្រាម​នុយក្លេអ៊ែ​រ ផ្ទុះឡើង​នោះ វា​នឹង​កម្ទេច​ប្រជុំ​កោះ​ជប៉ុន​”​។​

​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ គឺ​កាន់តែ​អាក្រក់​ឡើង ដោយសារតែ​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង​។ កាលពី​ថ្ងៃទី​១៥​ខែកញ្ញា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​មួយ​គ្រាប់ ដោយ​ហោះ​រំលង​ប្រទេស​ជប៉ុន នៅមុន​ពេល​វា​បាន​ធ្លាក់ចូល​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងជើង​៕ ដោយ៖ សុខា

​អ្នកដំណើរ​មើល​ការផ្សាយ​នៅលើ​ទូរទស្សន៍​សាធារណៈ​នៅ​ទីក្រុង​តូ​ក្យូ អំពី​ការបាញ់​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង