កូរ៉េខាងជើង​ជម្រុញ​ឱ្យ​អា​ម៉េ​រិច​ផ្លាស់ប្តូរ “​គោលនយោបាយ​អរិភាព​” នៅ​មុន​ថ្ងៃ​គម្រប់​ខួប​​កិច្ច​ជំនួប​កំពូល​

493
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាម៉េរិកឱ្យ​ដកចេញ​នូវ “​គោលនយោបាយ​អរិភាព​របស់ខ្លួន​” ចំពោះ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង បើ​មិន​ដូច្នេះ​ទេ ​កិច្ចព្រមព្រៀង​នានា​ដែល​បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប​ពូ​ល​​នៅ​សិង្ហ​បុរី រយៈពេល​មួយ​ឆ្នាំ​​កន្លង​ទៅ​នោះ អាច​ក្លាយជា “​សន្លឹក​ក្រដាស​ទទេ​” ។​

​សេចក្តីថ្លែងការណ៍ ដែល​ចុះផ្សាយ​លើ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​KCNA ដែល​បាន​ព្រមាន​ស្រដៀង​គ្នា​នេះ​ដែរ​កាលពី​សប្តាហ៍​មុន​នោះ​​បាន​ឆ្លុះបញ្ចាំង​ពី​ភាពទាល់ច្រក​ចាប់តាំងពី​កិច្ច​ជំនួប​កំពូល​លើក​ទី​២​រវាង​ប្រធានាធិបតី​អាមេរិក​​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ខែ​កុម្ភៈ បាន​បរាជ័យ​។​

​ជំនួប​កំពូល​នៅ​ទីក្រុង​ហាណូយ​បាន​ទទួល​បរាជ័យ​ដោយសារ​ការទាមទា​ររ​បស់​សហរដ្ឋអាម៉េរិក​​ឱ្យ​កូរ៉េ​ខាងជើង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ដោយសារ​​ការទាមទារ​របស់​កូរ៉េខាងជើង​ឱ្យ​សហរដ្ឋអាមេរិក បន្ថប​ន្ថ​យ​ទណ្ឌកម្ម​។​

សារ​ព័ត៌មាន​KCNA បាន​និយាយថា “​គោលនយោបាយ​អួតអាង និង​ឯកតោភាគី​របស់​អាម៉េរិក​នឹង​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​​លើ​កូរ៉េខាងជើង ដែល​ឱ្យ​តម្លៃ​អធិបតេយ្យភាពនោះទេ​” ។​

​របាយការណ៍​នេះ​បាន​និយាយថា សេចក្តីថ្លែងការណ៍​រួម​គ្នា​៤​ចំណុច​ដែល​ចុះហត្ថលេខា​​ដោយ​លោក ដូ​ណា​ល់ ត្រាំ និង​លោក​គីម​ជុង អ៊ុន កាលពី​ថ្ងៃទី​១២​ខែ​មិថុនា​ឆ្នាំ​មុន​​ដែល​បាន​សន្យាថា​នឹង​ធ្វើការ​ឆ្ពោះទៅរក​ទំនាក់ទំនង​ថ្មី​នោះ​​កំពុងស្ថិត​នៅ​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដែល​ធ្វើឱ្យ​កិច្ចព្រមព្រៀង​ទាំងនោះ​ក្លាយជា​​ក្រដាស​ទទេ ព្រោះ​អាម៉េរិក មើលមិនឃើញ​ការអនុវត្ត​របស់​ខ្លួន​នោះទេ​”​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា “​ឥឡូវ​នេះ​គឺជា​ពេលវេលាសម្រាប់​សហរដ្ឋអាម៉េរិក​ដកចេញ​នូវ​គោលនយោបាយ​អរិភាពរ​បស់​ខ្លួន​​ដែល​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង ” ៕ដោយ៖សុខា/sn

កិច្ច​ជំនួប​កំពូល​លើក​ទី​២​រវាង​​លោក ដូ​ណា​ល់ ត្រាំនិងលោក ជើង គីម ជុងអ៊ុន នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៨​ខែ​កុម្ភៈ ឆ្នាំ​២០១៩

#