កូរ៉េខាងជើង​ថា​ការ​វាយឆ្មក់​ចូល​ស្ថានទូត​របស់ខ្លួន​នៅអេ​ស្ប៉ាញ គឺជា​”​ការវាយប្រហារ​ភេរវកម្ម​ធ្ងន់ធ្ងរ​”

393
ចែករម្លែក
  • 12
    Shares

​កូរ៉េ​ខាងជើង​បាន​ពណ៌​នា​អំពី​ការ​ឆ្មក់​ចូល​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​Madrid ប្រទេស​អេ​ស្ប៉ាញ​កាលពី​ខែ​មុន​ថា ជា​”​ការវាយប្រហារ​ភេរ​វករ​ដ៏​ធ្ងន់ធ្ងរ​”​។​

​នៅក្នុង​ការអត្ថាធិប្បាយ​ជា​ផ្លូវការ​លើកដំបូង​របស់​ខ្លួន​នោះ រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បានទាមទារ​ការ​ឱ្យមាន​ការស៊ើបអង្កេត​និង​បាន​និយាយថា មាន​ពាក្យ​ចរចា​ម​អា​រ៉ា​ម​​ថា ក្រុម​ស៊ើប​ការសម្ងាត់​FBI មាន​ការពាក់ព័ន្ធ​។​

​កាលពី​ថ្ងៃ​ពុធ ក្រុម​ការពារ​ជន​ស៊ីវិល​ឈ្មោះថា​Cheollima ដែល​ប្តេជ្ញា​ទម្លាក់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នោះ បាន​និយាយថា​ខ្លួន​បាន​ធ្វើការ​វាយឆ្មក់​នេះ​។​

​ក្រុម​នេះ​បាន​ប្រមូល​យក​កុំព្យូទ័រ​និង​ទិន្នន័យ ហើយ​បាន​និយាយថា​ខ្លួន​បានផ្តល់​ភស្តុតាង​របស់ខ្លួន​ទៅ​ឱ្យ​ដល់ ក្រុម​FBI ។​

​យ៉ាងតិចណាស់ មាន​ដី​ការចាប់ខ្លួន​អន្តរជាតិ​ចំនួន​២ ត្រូវបាន​ចេញ​ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ដ៏​សំខាន់​នេះ​។​

​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​” ការវាយប្រហារ​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ បាន​កើត​ឡើង​កាលពី​ថ្ងៃទី​២២​ខែ​កុម្ភៈ​ នៅពេល​ដែល​ជនប្រដាប់អាវុធ​មួយក្រុម បាន​វាយប្រហារ​ស្ថានទូត​កូរ៉េ​ខាងជើង​នៅអេ​ស្ប៉ាញ​”​។​

​ក្រុម​អាជ្ញាធ​រអេ​ស្ប៉ាញ​បាន​និយាយថា​ជន​ម្នាក់​នៅក្នុង​ច​ក្រុម​នេះ​ឈ្មោះ​Adrian Hong Chang ទទួលបាន​ការអនុញ្ញាត​ពី​ការស្នើ​សុំ​ជួប​អនុព័ន្ធពាណិជ្ជកម្ម​ដែល​លោក​បាន​​អះអាងថា​បាន​ជួប​ពីមុន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម​។ អ្នកសមគំនិត​របស់​លោក​ជា​ច្រើន​នាក់​បាន​ចូល​ទៅក្នុង នៅ​ពេល​លោក​បាន​ស្ថិត​នៅ​ខាងក្នុង​។​

​ក្រុម​នេះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​សួរចម្លើយ​អនុព័ន្ធ​នេះ​និង​ព្យាយាម​បញ្ចុះបញ្ចូល លោក​ឱ្យ​រត់​ចុះចូល​។ នៅ​ពេល​លោក​បដិសេធ ពួកគេ​បាន​ចងដៃ​ជើង​ហើយ​ទុក​នៅ​បន្ទប់​​ក្រោម​ដី​។​សមាជិក​២​នាក់​ផ្សេង​ទៀត​នៃ​ក្រុម​នេះ​ត្រូវបាន​ស្គាល់​ឈ្មោះ Sam Ryu​ជា​ពលរដ្ឋ​អាមេរិក និង​ឈ្មោះ Woo Ran Lee ជនជាតិ​កូរ៉េ​ខាងត្បូង ។​

​បុគ្គលិក​ស្ថានទូត​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល​ជាច្រើន​ម៉ោង​។ ស្ត្រី​ម្នាក់​បាន​រត់គេចខ្លួន តាម​បង្អួច​ហើយ​ស្រែក​ឱ្យជួយ​។​ក្រុម​អ្នក​ជិតខាង​ដែល​ព្រួយបារម្ភ​បាន​ទូរ​​ស័ព្ទ​ទៅ​ប៉ូលិស​៕

ស្ថានទូត​របស់​កូរ៉េខាងជើង​នៅ​ទីក្រុង​Madrid ប្រទេស​អេ​ស្ប៉ា​ញ