កូរ៉េខាងជើង​ថា​សហរដ្ឋអាមេរិក​ធ្វើអោយ​សន្តិសុខ​ស្ថិតនៅក្នុង​ហានិភ័យ នៅមុន​ពេល​កិច្ច​ជំនួប​កំពូល​កូរ៉េ​ទាំង​២

676
ចែករម្លែក

កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ទី៩សីហាបានរិះគន់សហរដ្ឋអាមេរិកចំពោះការធ្វើឱ្យស្ថិរភាពនៅលើឧបទ្វីបកូរ៉េស្ថិតនៅក្នុងហានិភ័យ បើទោះជារដ្ឋភាភិបាលក្រុងព្យុងយ៉ាងនិងរដ្ឋាភិបាលក្រុងសេអ៊ូលកំពុងជំរុញឱ្យមានកិច្ចជំនួបកំពូលទី៣ក៏ដោយ។

រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េទាំង២ នឹងធ្វើជំនួបពិភាក្សាកម្រិត ខ្ពស់នៅសប្តាហ៍ក្រោយដើម្បីត្រៀមរៀបចំកិច្ចជំនួបមួយរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែ អ៊ីន និងលោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងស្របពេលដែល មានទំនាក់ទំនងការទូតល្អនោះ។

ប៉ុន្តែក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមានការព្រមានជាយូរមកហើយថាការជំរុញរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះការដាក់ទណ្ឌកម្មពេញទំហឹងប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងធ្វើឱ្យគាំងដំណើរការវិវឌ្ឍន៍ជឿនលឿននៃការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ” មិនមានការធានាថាបរិយាកាសល្អនៃស្ថិរភាពនៅលើឧបទ្វីបកូរ៉េ នឹងបន្តកើតឡើងទៀតទេ”។

ទោះបីជា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងមិនបានផ្តល់សេចក្តីលម្អិតអំពីកន្លែងដែលកិច្ចជំនួបកំពូលបន្ទាប់នេះថានឹងប្រព្រឹត្តទៅយ៉ាងណាក្តី ក៏លោក មូន ជែ អ៊ីន ធ្លាប់បានយល់ព្រមទៅធ្វើ ទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងក្នុងអំឡុងរដូវស្លឹកឈើជ្រុះបន្ទាប់ពីមេដឹកនាំទាំង២នេះ បានធ្វើកិច្ចជំនួបជាប្រវត្តិសាស្ត្រ កាលពីខែមេសា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា ភាគីទាំង២នឹង ធ្វើកិច្ចជំនួបកម្រិតខ្ពស់នៅថ្ងៃចន្ទនៅភូមិPanmunjom នៃតំបន់ព្រំដែន ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចជំនួបកំពូលកូរ៉េខាងត្បូង-កូរ៉េខាងជើង “៕ដោយ៖សុខា/SN

រូបឯកសារកាលពីថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៨ មេដឹកនាំកូរ៉េទាំងពីរ ជួបគ្នានភូមិជាប់ព្រំដែន