កូរ៉េខាងជើង​ថា ខ្លួន​ដោះលែង​អ្នកទេសចរ​ជប៉ុន​ដែល​ត្រូវបាន​ចាប់ខ្លួន​

2771
ចែករម្លែក
  • 10
    Shares

​កូរ៉េខាងជើង បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​សីហា​ថា ខ្លួន​បាន​ដោះលែង​អ្នកទេសចរ​ជប៉ុន​ម្នាក់​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងអំឡុង​ដើរទេស​ចរណ៍​នៅ​ប្រទេស​នេះ​។​

​សារព័ត៌មាន​កូរ៉េខាងជើង​KCNA បាន​និយាយថា កូរ៉េខាងជើង​បាន​ដោះលែង លោក Tomoyuki Sugimoto អ្នកទេសចរ​ជនជាតិ​ជប៉ុន​នេះ ដោយ​ហេតុផល​មនុស្សធម៌​ បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​លោក ដោយ​សង្ស័យថា​បាន​រំលោភច្បាប់​របស់​ប្រទេស​នេះ​។​

​សារព័ត៌មាន​KCNA មិនបាន​និយាយ​ជាក់ច្បាស់​អំពី​អ្វីដែល លោក Tomoyuki Sugimoto ត្រូវបាន​សង្ស័យថា​បាន​ប្រព្រឹត្ត​នោះទេ​។​

​កាលពីដើម​ខែសីហា​នេះ សារព័ត៌មាន​ជប៉ុន បាន​រាយការណ៍​ថា បុរស​ជប៉ុន​ម្នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​កូរ៉េខាងជើង ហើយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​ជប៉ុន បាន​ព្យាយាម​ទាក់​​ទង​រក​ព័ត៌មាន​អំពី​សុវត្ថិភាព​របស់​បុរស​ជប៉ុន​នេះ​។ ជប៉ុន ក៏បាន​ស្វែងរក​ឱ្យមាន​ការដោះលែង​មកវិញ​នូវ​ជនជាតិ​ជប៉ុន​ច្រើន​នាក់​ផងដែរ ដែល​ត្រូវបាន​ចាប់ពង្រត់​ក្នុង​​អំឡុង​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​១៩៧០​និង​ឆ្នាំ​១៩៨០៕ដោយ:សុខា/sn

​ពួក​អ្នកទេសចរ​ដែល​មកលេង​កូរ៉េខាងជើង ត្រូវបាន​តាមដាន គ្រប់ពេលវេលា​