កូរ៉េខាងជើង​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​ចុងក្រោយ​បំផុត​របស់​អាមេរិក​

758
ចែករម្លែក

កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យទី១៦ធ្នូ បានថ្កោលទោសការដាក់ទណ្ឌកម្មចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដោយនិយាយថាការដាក់ទណ្ឌកម្មចុងក្រោយនេះ អាចរារាំងផ្លូវឆ្ពោះទៅរករំលាយចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េជារៀងរហូត” ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថាខ្លួនបានដាក់ទណ្ឌកម្មចុងក្រោយបំផុតនេះទៅលើមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងចំនួន៣នាក់ បន្ទាប់ពីមានរបាយការណ៍អំពីការរំលោភបំពានសិទ្ធិមនុស្សជាច្រើនករណី។

កិច្ចជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងក្រុមមេដឹកនាំនៃប្រទេសទាំង២នេះនៅរដូវក្តៅនេះហាក់ដូចជាចង្អុលផ្លូវឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរជាងមុន។ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានចូលរួមទាំងការផ្លាស់ប្តូរកំហឹងនិងសកម្មភាព ដែលបានកាត់បន្ថយភាពតានតឹង។

មានការលើកឡើងអំពីកិច្ចជំនួបលើកទី២របស់ក្រុមមេដឹកនាំទាំង២។ ទោះបីយ៉ាងនេះក្តីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបើកចំហចំពោះគំនិតដែលលោកបាននិយាយនៅក្នុងសប្តាហ៍នេះថា លោកមិនប្រញាប់ប្រញាល់ទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលកូរ៉េខាងជើងនេះបានសម្តែង ការភ្ញាក់ផ្អើលនិងការខឹងសម្បារ ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនេះ។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងនេះ បានចោទប្រកាន់ក្រសួងការបរទេសអាមេរិកថាបានព្យាយាមនាំទំនាក់ទំនងវិលត្រឡប់ទៅរកស្ថានភាពកាលពីឆ្នាំមុនដែលគេឃើញតែភាពតានតឹងនោះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានKCNA របស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍ចុងក្រោយរបស់កូរ៉េខាងជើងនេះបាននិយាយថា” គោលនយោបាយនៃការដាក់សម្ពាធអតិបរមារបស់សហរដ្ឋអាមេរិច គឺវាយតម្លៃស្ថានភាពខុសហើយថា ផ្ទុយទៅវិញនោះ វាគួរតែជំនួសមកវិញដោយការកសាងទំនុកចិត្តដែលត្រូវបានគេសង្ឃឹមបន្ទាប់ពីកិច្ចជំនួបកំពូលរបស់ក្រុមមេដឹកនាំនេះ នៅប្រទេសសិង្ហបុរី ” ៕ដោយ៖សុខា/sn

ភាពតានតឹងនៅតំបន់គ្មានកងទ័ព​ បានធូរស្រាល ប៉ុន្តែ​​កិច្ចជំនួប អាមេរិក-កូរ៉េខាងជើង​ ជាថ្មីនោះទំនងជាជាប់គាំង