កូរ៉េខាងជើង​ទាមទារ​២​លាន​ដុល្លារ​ពី​អាមេរិក​សម្រាប់​ការ​ថែ​រទាំ លោក អុត​តូ វ៉​ម​បៀរ​ដែល​បាន​ជាប់គុក​នៅ​កូរ៉េខាងជើង​

188
ចែករម្លែក

​កូរ៉េ​ខាងជើង​បាន​ទាមទា​រ​សហរដ្ឋអាមេរិក​ឱ្យ​បង់ប្រាក់​២​លាន​ដុល្លារ​សម្រាប់​ថ្លៃ​ការព្យាបាល​និស្សិត​អាមេរិក​ម្នាក់​ឈ្មោះ លោក អុត​តូ វ៉​ម​បៀ​រ (Otto Warmbier)​ដែល​បាន​​សន្លប់​បាត់ស្មារតី និង​ស្លាប់​នៅ​អា​មេ​រិក្រោយ​ការដោះលែង​។​

​លោក អុត​តូ វ៉​ម​បៀ​រ ត្រូវបាន​ចាប់​ដាក់គុក​នៅ​កូរ៉េ​ខាងជើង​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​ក្នុងអំឡុងពេល​ដំណើរ​ទេសចរណ៍​មួយ​ហើយ​បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​បញ្ជូន​វិលត្រឡប់​​ទៅ​សហរដ្ឋអាមេរិក​វិញ ដោយ​សន្លប់​បាត់ស្មារតី​បន្ទាប់​ពី​ជាប់​ឃុំឃាំង​នៅ​កូរ៉េ​ខាងជើង​អស់​រយៈពេល​១៧ ខែ​។​

​កូរ៉េ​ខាងជើង​បាន​ទាមទា​រ​ឱ្យ​បង់​ថ្លៃ​ពេទ្យ​នេះ នៅ​មុនពេល លោក អុត​តូ វ៉​ម​បៀ​រ ត្រូវបាន​អនុញ្ញាត​ឱ្យ ត្រឡប់មកផ្ទះ​វិញ​នៅ​សហរដ្ឋអាមេរិក​។​

​សេត​វិមាន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នោះ​ទេ​។​

​អ្នកតំណាង​អាមេរិក ត្រូវបាន​បញ្ជូន​ឱ្យទៅ​ដើម្បី​នាំ​យក​លោក អុត​តូ វ៉​ម​បៀ​រ ត្រឡប់មកវិញ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ដើម្បី​បង់​ថ្លៃ​ការព្យាបាល​នេះ តាម​​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​។​នេះ​បើ​យោង​តាម​សារព័ត៌មាន the Post ។​

​បន្ទាប់មក វិក្កយបត្រ​បង់ប្រាក់​សម្រាប់កា​រព្យាយ​បាល លោក អុត​តូ វ៉​ម​បៀ​រ ត្រូវបាន​បញ្ជូន ទៅ​ក្រសួង​រតនាគារ​អាមេរិក​។​តែ​អតីតមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ម្នាក់​​បាន​ប្រាប់​សារព័ត៌មាន​CBS ថា​សហរដ្ឋអាមេរិក​មិន​ដែល​បង់​ប្រាក់​ហើយ​ក៏​មិន​ដែល​មាន​បំណង​បង់ប្រាក់​២​លាន​ដុល្លារ​នោះទេ​។​

​អតីតមន្ត្រី​រូបនេះ​បាន​និយាយថា ការទទួលយក​វិក្កយបត្រ​នេះ​បាន​កើតឡើង​កាលពី​សម័យ​រដ្ឋមន្ត្រីការបរទេស​លោក​រិក ធី​លឺ​សុន ដែល​ចង់​ធ្វើការ​ចរចា​ជាមួយ​កូរ៉េខាងជើង​៕​ដោយ​៖​សុខា​/sn

វ៉​ម​បៀ​រ ត្រូវបាន​កូរ៉េខាងជើង​ចាប់ឃុំខ្លួន​ចំពោះ​ការចោទប្រកាន់​ថា​លួច​ស្លាក​សញ្ញា​មួយ​នៅ​សណ្ឋាគារ​ដែល​លោក​និង​និស្សិត​រួម​ជំនាន់​របស់​លោក​បាន​ស្នាក់នៅ​។​លោក​ត្រូវ​​បាន​កាត់ទោស​អោយ​ធ្វើ​ពលកម្ម​ធ្ងន់​១៥​ឆ្នាំ តែ​បាន​សន្លប់​ក្នុង​គុក​កូរ៉េខាងជើង​ហើយ​ស្លាប់​ក្រោយ​ប្រគល់អោយ​អាមេរិក​