កូរ៉េខាងជើង​និយាយថា​នឹង​ធ្វើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃ​សៅរ៍​

197
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​និយាយ​ថា​កូរ៉េ​ខាងជើង​និង​សហរដ្ឋ​អាម៉េរិក​នឹងធ្វើ​កិច្ចចរចា​នុយក្លេអ៊ែរ​កម្រិត​ការងារ​នៅ​ថ្ងៃ​សៅរ៍​ទី​០៥​តុលា ដែល​បង្ហាញ​សញ្ញា​នៃ​ការបន្ត​​ការចរចា​ដែល​បាន​ជាប់​គាំង​ឡើង​វិញ​ចាប់តាំងពី​ការបរាជ័យ​នៃ​កិច្ច​ជំនួប​កំពូល កាលពី​ខែ​កុម្ភៈ​។​

​លោក​ស្រីចូ សុន ហ៊ូ​យ អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជា​លើកដំបូង​​នៅ​ថ្ងៃទី​៤​ខែ​តុលា​និង​ធ្វើការ ចរចា​នៅ​ថ្ងៃ​បន្ទាប់​” នេះ​បើ​យោង​តាម​សារព័ត៌មាន​KCNA​របស់​កូរ៉េ​ខាងជើង​។​

​ដោយ​មិន​បាន​បញ្ជាក់​ប្រាប់​ទីកន្លែង​ជំនួប​ចរចា​នេះ លោកស្រី​បាន​បន្ថែម ថា ” ការរំពឹងទុក​របស់​ខ្ញុំ​គឺថា​ការចរចា​កម្រិត​ការងារ​នឹង​ពន្លឿន​ការអភិវឌ្ឍន៍​វិជ្ជមា​ន​នៃ​ទំនាក់​​ទំនង​កូរ៉េខាងជើង​-​អាមេរិក​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាម៉េរិក លោកស្រី ម័រ​ហ្គឹ​ន អ័​រតា​ហ្គូស ក្រោយមក​បាន​បញ្ជាក់​អំ​ពី​កិច្ចចរចា​នេះ​ដែល លោកស្រី​បាន​និយាយ​ថា​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​​ក្រោយ​”​។​

​ការចរចា​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ជាប់គាំង​ចាប់តាំងពី​កិច្ច​ជំនួប​កំពូល​លើក​ទី​២ រវាង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ​និង​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែ​កុម្ភៈ​បានបញ្ចប់ ដោយ​គ្មាន​កិច្ចព្រមព្រៀង​៕​ដោយ​៖​សុខា​/sn

ការចរចា​រវាង​កូរ៉េ​ខាងជើង​និង​អាម៉េរិក បាន​ជាប់គាំង​ចាប់តាំងពី​កិច្ច​ជំនួប​កំពូល​លើក​ទី​២​រវាង លោក គីម ជុង​អ៊ុន និង លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែ​កុម្ភៈ បានបញ្ចប់ ដោយ​គ្មាន​កិច្ចព្រមព្រៀង​