កូរ៉េខាងជើង​និយាយថា​ប្រហែល​ជា​ស្វែងរក​”​ផ្លូវ​ថ្មី​” នៃ​ការ​បង្កើន​សមត្ថភាព​អាវុធ​

101
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មករា​បាន​ព្រមាន​ថា ខ្លួន​អាច​ស្វែងរក​”​ផ្លូវ​ថ្មី​”​និង​ពន្លឿន​កម្មវិធី​អាវុធ​របស់​ខ្លួន​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​ក្រុមហ៊ុន​កូរ៉េខាងជើង​ជាច្រើន ចំ​ពេល​ដែល​កិច្ចចរចា​នុយក្លេអ៊ែរ​ជាប់គាំង​។​

​កាលពីដើម​ខែ​មករា សហរដ្ឋ​អាម៉េរិក​បាន​ប្រកាសថា​ខ្លួន​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ចំនួន​២​នៅ​សហរដ្ឋ​អាម៉េរិក​ចំពោះ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​​កូរ៉េខាងជើង​នៅ​បរទេស​និង​ថា​ការរកស៊ី​ទិញដូរ​ណាមួយ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​ជា​ជា​បទឧក្រិដ្ឋ ។ ចំណាត់ការ​ដែល​ត្រូវបាន​គាំទ្រ​គាំទ្រ​ដោយ​អង្គការ​សហ​ប្រ​​ជា​ជាតិ​នេះ គឺ​ដើម្បី​ទប់ស្កាត់​លំហូរ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។​

​លោក​ជូ យ៉ុង ចុល តំណាង​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​កិច្ចប្រជុំ​ស្តីពី​ការលុបបំបាត់​អាវុធ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​របស់​លោក​ដើម្បី​​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ជួប​នឹង​អរិភាព​។​

​លោក​បាន​និយាយថា ទោះបីជា​សហរដ្ឋ​អាម៉េរិក​កំពុង​និយាយ​អំពី​ការបន្ត​ការចរចា​ក៏ដោយ ក៏ ខ្លួន​(​អាម៉េរិក​)​គ្មាន​ចេតនា​អ្វី​ទាល់តែ​សោះ​តាំងពី​ដំបូង​ដើម្បី​បោះ​​បង់ ចោល​គោលនយោបាយ​អរិភាពរ​បស់​ខ្លួន​ចំពោះ​កូរ៉េខាងជើង​។​

​លោក​បាន​និយាយថា “​កូរ៉េ​ខាងជើង​នឹង​អភិវឌ្ឍ​អាវុធ​យុទ្ធសាស្ត្រ​ជា​ប្រចាំ​ដែល​ចាំបាច់​សម្រាប់​សន្តិសុខ​ជាតិ​រហូត​ដល់​សហរដ្ឋ​អាម៉េរិក​បោះបង់​ចោល​គោ​លន​យោ​​បាយ​អរិភាព​របស់ខ្លួន​ហើយ​ធ្វើឱ្យ​មាន​សន្តិភាព​យូរអង្វែង​នៅលើ​ឧបទ្វីប​កូរ៉េ​” ។​

​លោក​បាន​និយាយថា វិសាលភាព​នៃ​កសាង​អាវុធ គឺ​នឹង​អាស្រ័យ​លើ “​ឥរិយាបថ​អនាគត​” របស់​សហរដ្ឋ​អាម៉េរិក​។​

​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​កាលពី​ពេលមុនៗ​ដែល​មាន​សមត្ថភាព អាច​ទៅដល់​ដីគោក​អាម៉េរិក​ទាំងមូល​និង​បាន​សាកល្បង​នុយ​​ក្លេ​អ៊ែរ​ចំនួន​៦​លើក​៕​ដោយ​៖​សុខា​/sn

កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់ កាលពី​ពេលមុនៗ​ដោយ​រួមទាំង សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៦​លើក​