កូរ៉េខាងជើង​និយាយថា គ្មាន​ផ្លូវ​ដែល​ខ្លួន​រំសាយ​អាវុធ​ជា​ឯ​តោ​ភាគី ដោយ​គ្មាន​ទំនុកចិត្ត​ទេ​

3014
ចែករម្លែក

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោករី យ៉ុង ហូ កាលពីថ្ងៃសៅរិ៍បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ​ថា ទណ្ឌកម្មជាបន្តលើកូរ៉េខាងជើងកាន់តែបង្កការមិនជឿទុកចិត្តគ្នា និងគ្មានផ្លូវដែលប្រទេសមួយនេះនឹងបោះ​បង់ចោលសព្វាវុធនុយក្លេអ៊ែរជាឯតោភាគីទាំងគ្មានជំនុកចិត្តទេ។

 

លោកបាននិយាយថាកូរ៉េខាងជើងបានចាត់វិធានការសុច្ឆន្ទៈដ៏សំខាន់នៅមួយឆ្នាំមកនេះ ដូចជាបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួច បំផ្លាញចោលទីតាំងសាកល្បងនុយក្លេអ៊ែរនិងបានសន្យាមិនរីកសាយបច្ចេកវិទ្យាសព្វាវុធនុយក្លេអ៊ែរ។”ទោះជាយ៉ាងណា យើងមិនបានឃើញចម្លើយតបសមស្របមកពីភាគីអាមេរិកទេ។បើគ្មានការជឿទុកចិត្តនៅអាមេរិកទេ វាក៏គ្មានជំនឿទុកចិត្តអំពីសន្តិសុខជាតិរបស់យើងនិងក្រោមកាលៈទេសៈដូច្នេះគ្មានផ្លូវយើងរំសាយចោលសព្វាវុធដោយខ្លួនឯងជាឯតោភាគីជាមុនទេ”។

កូរ៉េខាងជើងបានព្យាយាមចរចាសំរេចកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ជាផ្លូវការ តែអាមេរិកបាននិយាយថារដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវតែបោះបង់ចោលសព្វាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។តែលោករីបានបញ្ជាក់ថា “ការគិតថាទណ្ឌកម្មអាចបង្ខំអោយយើងឱនក្បាលធ្វើតាមនោះជាការយល់សប្តិរបស់ក្រុមមនុស្សដែលមិនយល់អំពីយើង។ទណ្ឌកម្មវាកាន់តែបង្កការមិនជឿទុកចិត្តគ្នា”។

រីមិនបាននិយាយដល់ផែនការស្តីពីជំនួបកំពូលទី២រវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិក ដែលបានអះអាងថាជំនួបនេះនឹងត្រូវធ្វើឡើងឆាប់ៗនោះ។ផ្ទុយទៅវិញលោករដ្ឋមន្រ្តីបានរំលេចអំពីជំនួប៣លើករវាងប្រធានាធិបតីកូរ៉េខាងត្បូងនិងមេដឹកនាំកូរ៉េខាងជើង នៅរយៈពេល៥ខែមកនេះ។លោកបានកត់សំគាល់ថា”បើភាគីនៃបញ្ហារំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េនេះជាកូរ៉េខាងត្បូង មិនមែនជាអាមេរិក ម្ល៉េះសមបញ្ហានេះមិនជាប់គាំងដូច្នេះទេ”៕ដោយ៖វាសនា

នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរិ៍ លោករីបានអំពាវនាវអោយអាមេរិកទុកអារិភាពចំណាស់៧ទសវត្សរ៍របស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងទៅមួយផ្នែក បើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ចាប់ផ្តើមការចរចាដែលជាប់គាំងនេះឡើងវិញ