កូរ៉េខាងជើង​បាញ់​កាំជ្រួច​ជាច្រើន​ដើម​

1162
ចែករម្លែក

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​ជាច្រើន​ចូលក្នុង​សមុទ្រ​នៅឯ​នាយ​ឆ្នេរ​ខាងកើត​របស់ខ្លួន​កាលពី​ដើម​ថ្ងៃ​សៅរ៍​នេះ​។​

​បើតាម​ពួក​មន្ត្រី​នៅ​កូរ៉េខាងត្បូង កាំជ្រួច​រយៈ​ចម្ងាយ​ខ្លី​ត្រូវបាន​បាញ់​ចេញពី​ទីតាំង​មួយ​នៅក្នុង​ខេត្ត​ហ្កា​ន​វ៉ុ​ន​និង​បាន​ហោះ​ចម្ងាយ​២៥០​គ​.​ម ។​

​កូរ៉េខាងជើង​បាន​បង្កើន​កម្មវិធី​កាំជ្រួច​របស់ខ្លួន ហើយ​ចាប់តាំងពី​ការបាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​មួយ​កាលពី​ខែ​មុន រដ្ឋាភិបាល​ក្រុង​​ព្យុងយ៉ាង​បាន​គំរាមថា​នឹងដាក់​តម្រង់​កាំជ្រួច​ឆ្ពោះទៅកាន់​កោះ​ហ្គាំ​របស់​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​។​

​វត្ថុ​ផ្លោង​ទាំងនេះ​ត្រូវបាន​បាញ់​ចេញ​នៅ​ម៉ោង​០៦:៤៩ ថ្ងៃ​សៅរ៍ នេះ​បើតាម​ការ​អោយដឹងពី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ហើយ​«​យោធា​​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​លើ​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​ការ​ង្ក​រឿង​»​។​

​សូមបញ្ជាក់ថា​ការបាញ់​កាំជ្រួច​នេះ​ទំនងជា​ការឆ្លើយតប​ទៅនឹង​សមយុទ្ធ​រួមគ្នា​របស់​អាមេរិក​និង​កូរ៉េខាងត្បូង ដែលមាន​ការចូលរួម​ពី​ទា​​ហាន​រាប់ពាន់នាក់​ហើយ​ដែល​ត្រូវ​កូរ៉េខាងជើង​ចាត់ទុកជា​ការត្រៀម​ចូល​ឈ្លានពាន​ខ្លួន​នោះ​៕

#