កូរ៉េខាងជើង​បាញ់​គ្រាប់ផ្លោង​មិន​ស្គាល់​ប្រភេទ​ចំនួន​២​គ្រាប់ ចូល​សមុទ្រ​ជប៉ុន​

178
ចែករម្លែក

​ក្រុម​មេដឹកនាំ​យោធា​កូរ៉េខាងត្បូង​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៤​ខែ​សីហា​នេះ​ថា កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់ផ្លោង​មិន​ស្គាល់​ប្រភេទ​ចំនួន​២ គ្រាប់​ចូល​សមុទ្រ​ជប៉ុន ​ដោយ​បាញ់​ចេញពី​ទីក្រុង​Sondok នៅ​ខេត្ត South Hamgyong ។ ការបាញ់​នេះ​កើត​ឡើង​បន្ទាប់ពី​មាន​ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ជា​បន្ត​បន្តាប់ កាល​ពី​ពេ​ថ្មីៗ​នេះ​។​

​នាយអគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បាន​និយាយថា ” កងទ័ព​របស់​យើង​កំពុង​តាមដាន​ស្ថានការណ៍​ក្នុងករណី​ក្រែង​មាន​ការបាញ់​បន្ថែម​ទៀត​និង​រក្សា​ការត្រៀមខ្លួន​។ ​បន្ថែម​ពីលើ​នេះ​ទៀត វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង បានប្រកាស​ការប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​នឹង​តាមដាន​និង​វាយតម្លៃ​ការបាញ់​នេះ​។​នេះ​បើ​យោងតាម​​ទីភ្នាក់ងារ​សារព័ត៌មាន​Yonhap ។​

​ឆ្មាំ​ការពារ​សមុទ្រ​ជប៉ុន​បាន​និយាយថា ពួកគេ​បាន​រកឃើញ​ការបាញ់​នេះ​ដែល​មិន​បាន​ធ្លាក់​ក្នុង​ទឹកដី​ឬ​តំបន់​សេដ្ឋកិច្ច​ជប៉ុន​ទេ​។ ក្រុមមន្ត្រី​អាម៉េរិក​ក៏​បាន​និយាយ​​ផងដែរ​ថា​ពួកគេ​បានដឹង​អំពី​របាយការណ៍​នៃ​ការបាញ់​នេះ ហើយ​បាន​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​និង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​៕​ដោយ​៖​សុខា​/sn

រូបភាពពីសារព័ត៌មានកូរ៉េ កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៩បង្ហាញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

#