កូរ៉េខាងជើង​បាញ់​កាំជ្រួចផ្លោងចម្ងាយ​ខ្លី​២​គ្រាប់​

457
ចែករម្លែក

​កងទ័ព​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Yonhap បាន​និយាយថា​ កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​ចំនួន​២​គ្រាប់​នៅ​ឯ​ឆ្នេរសមុទ្រ​​ខាងកើត​របស់ខ្លួន ។​

​នាយអគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា ​កាំជ្រួច​នេះត្រូវ​បាន​បាញ់​ចេញពី​ពី​ឧបទ្វីប​ហូ​ដូ​(Hodo ) កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៣១​ខែកក្កដា​។​នេះ​បើ​យោងតាម​​ទីភ្នាក់ងារ​សារព័ត៌មាន​Yonhap​។

​នាយអគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា មី​ស៊ី​ល​ទាំងនេះ បាន​ហោះ​បាន​ចម្ងាយ​២៥០​គីឡូម៉ែត្រ​នៅ​មុនពេល​ធ្លាក់​ចូល​សមុទ្រ​ជប៉ុន​។​

​រហូត​មកដល់ពេលនេះ ​កូរ៉េខាងជើង​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជុំវិញ​បញ្ហា​នេះ​ទេ​។​

​ក្រសួង​ការពារជាតិ​ជប៉ុន បាន​និយាយថា មិន​មាន​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​ទៅដល់​ទឹកដី​របស់​ខ្លួន​នោះទេ​។​

​កាលពី​សប្តាហ៍​មុន កូរ៉េខាងជើង បាន​បាញ់​កាំជ្រួច​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់ ដែល​បាន​ហោះ​បាន​ចម្ងាយ​៤៣០​គីឡូម៉ែត្រ នៅ​មុន​ពេល​ធ្លាក់​ចូល​សមុទ្រ​ជប៉ុន ឬ សមុទ្រ​ខាងកើត​។​​នេះ​បើ​យោង​នាយអគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​។​

​ការបាញ់​នេះ កើត​ឡើង​ស្រប​ពេល​ដែលរដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​មាន​ការ​ខឹងសម្បាជា​ខ្លាំង​ចំពោះ​ការធ្វើ​សមយុទ្ធ​យោធា​ដែល​បាន​គ្រោងទុក​រវាង​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​​អាម៉េរិក​ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​ក្រុម​ប្រទេស​សម្ពន្ធមិត្ត​នេះ ាន​បដិសេធ​ការលុបចោល​៕ដោយ៖សុខា/sn/Ha

ការបាញ់​សាកល្បង​កាំជ្រួច​ដោយ​កូរ៉េ​ខាងជើង កាលពីពេល​កន្លង​ទៅ​(​រូប​ឯកសារ​)