កូរ៉េខាងជើង​ប្តេជ្ញា​ឆ្លើយតប​នឹង​ការដាក់​ពង្រាយ​យន្តហោះ F-35 របស់​កូរ៉េខាងត្បូង​

253
ចែករម្លែក

​កូរ៉េខាងជើង​បាន​រិះគន់​កូរ៉េខាងត្បូង​ចំពោះ​ការដាក់​ពង្រាយ​យន្ដហោះ​ចម្បាំង​ទំនើប​បច្ចេកវិជ្ជា​ខ្ពស់​របស់​អាម៉េរិក ដោយ​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កក្កដា​ថា ខ្លួន​នឹង​ឆ្លើយតប ដោយ​ការអភិវឌ្ឍ​និង​សាកល្បង​នូវ​អាវុធ​ពិសេសៗ​ដែល​មិន​បញ្ជាក់​ឈ្មោះ​របស់ខ្លួន ដើម្បី “​បំផ្លាញ​” យន្ដហោះ​នេះ​។​

​សេចក្តីថ្លែងការណ៍ ដែល​ជំរុញ​ឱ្យ​កូរ៉េខាងត្បូង​បោះបង់ចោល​ផងដែរ​នូវ​ការ​បំភាន់​ភ្នែក​ពី​ខាងក្រៅ​របស់ខ្លួន​ដើម្បី​ជំរុញ​ទំនាក់ទំនង​ឱ្យ​ល្អប្រសើរ​នោះ បានកើត​ឡើង នៅពេលដែល​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​សម្តែង​ក្តី​សង្ឃឹមថា​ជំនួប​កំពូល​រវាង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នាពេល​ថ្មីៗ​នេះ​នឹង​ជួយ​ជំរុញ​កិច្ចសន្ទនា​រវាង​កូរ៉េ​ទាំងពីរ​ឡើងវិញ​។​

​នៅក្រោម​ការទិញ​សព្វាវុធ​ធំ​បំផុត​មិន​ធ្លាប់មាន​របស់ខ្លួន កូរ៉េខាងត្បូង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន ៤០ គ្រឿង​ពី​ក្រុមហ៊ុន Lockheed Martin នៅ​ឆ្នាំ ២០២១​។ យន្តហោះ​ពីរ​គ្រឿង​ដំបូង​គេ​បាន​មកដល់​កាលពី​ខែមីនា​និង​ពីរ​គ្រឿង​ផ្សេងទៀត​គ្រោង​នឹង​ដឹក​មកដល់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​ផែន​ការទិញ​យន្តហោះ​នេះ​ត្រូវបាន​ប្រកាស​នៅ​ឆ្នាំ ២០១៤ ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​នៃ​ការគំរាមកំហែង​ខាង​យោធា​ពី​កូរ៉េខាងជើង ដែល​បានធ្វើ​តេស្ត​អាវុធ​ជាច្រើន​ប្រភេទ​។ ភាពជា​សត្រូវ​នឹង​គ្នា​នេះ​បាន​ថមថយ​បន្តិច​ម្តងៗ​ចាប់តាំងពី​ឆ្នាំមុន​នៅពេលដែល​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​វ៉ាស៊ីនតោន​បានចាប់ផ្តើម​ការចរចា​នុយក្លេអ៊ែរ​ប៉ុន្តែ​ទីក្រុង​សេ​អ៊ូ​ល​បាន​បន្ត​ទៅមុខ​ជាមួយនឹង​ការទិញ​យន្តហោះ F-35 ដែល​បានអនុម័ត​រួចទៅហើយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​កូរ៉េខាងជើង​បានធ្វើការ​រិះគន់​ថ្មីៗ​ដោយ​អះអាងថា យន្តហោះ​ចម្បាំង F-35 លើក​ទី​ពីរ​នឹង​មកដល់​កូរ៉េខាងត្បូង​នៅ​ពាក់កណ្តាល​ខែកក្កដា ដែល​ក្រុមមន្ត្រី​ក្រុង​សេ​អ៊ូ​ល​នឹងមិន​បញ្ជាក់​ទេ​។​

​នាយក​វិទ្យាស្ថាន​គោលនយោបាយ​មិន​បញ្ចេញ​ឈ្មោះ​មួយរូប​នៅ​វិទ្យាស្ថាន​សិក្សា​អាម៉េរិក​របស់​ក្រសួងការពារជាតិ​បាន​និយាយថា ការទិញ​របស់​សេ​អ៊ូ​ល​ចំពោះ​យន្តហោះ​ចម្បាំង​របស់​អាម៉េរិក​គឺ​មានន័យថា “​ដើម្បី​បំពេញ​បំណង​ចៅហ្វាយ​របស់ខ្លួន គឺ សហរដ្ឋ​អាម៉េរិក ដែល​វា​ប្រៀប​បីដូច​ជា​ស៊ី​ផ្សិត​ទាំង​ទឹកភ្នែក​យ៉ាង​អ៊ីចឹង​” ទោះបីជា​ទីក្រុង​សេ​អ៊ូ​ល​ដឹង​ច្បាស់​ថា​គម្រោង​នេះ​គឺជា “​សកម្មភាព​គ្រោះថ្នាក់​ខ្លាំង​” ដែល​នឹង​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ F-35 ពីរ​គ្រឿង​ទៀត​នឹង​មកដល់​កូរ៉េខាងត្បូង​នៅ​ពាក់កណ្តាល​ខែកក្កដា​នេះ