កូរ៉េខាងជើង​ប្តេជ្ញា​សងសឹក​ដ៏​ខ្លាំងក្លា​ចំពោះ​ការដាក់ទណ្ឌកម្ម​ជាថ្មី​របស់​សហប្រជាជាតិ​

1095
ចែករម្លែក

​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​នឹងធ្វើ​ការសង​សឹង “​រាប់ពាន់​ដង​” ប្រឆាំង​សហរដ្ឋអាមេរិក​ចំពោះ​ការសម្រេច​និង​ការយល់ព្រម​អំពី​ការដាក់ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ខ្លួន​មក​នោះ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ប្រទេស​កូរ៉េខាងជើង ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​ទី​៧​ខែសីហា បានកើត​ឡើង គឺ​២​ថ្ងៃ បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​ជា​ឯកច្ឆន្ទ​ការដាក់ទណ្ឌកម្ម​ថ្មី​ដើម្បី​ដាក់ទណ្ឌកម្ម កូរ៉េខាងជើង ដោយ​រួមទាំង​ការហាម​នាំ​ធ្យូងថ្ម​ចេញ​និង​បម្រាម​លើ​ការនាំចេញ​ផ្សេងៗ​ទៀត ដែលមាន​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​និយាយថា “​ការដាក់ទណ្ឌកម្ម​នេះ ត្រូវបាន​នាំមុខ​ធ្វើឡើង​ដោយ​ផែនការ​អាក្រក់​អាមេរិក ដើម្បី​ដាក់​កូរ៉េខាងជើង​ឱ្យ​ស្ថិតនៅក្នុង​ភាព​ឯក​កោ​និង​ខ្ទប់​ដង្ហើម​ប្រទេស​នេះ​”​។​

​សេចក្តីថ្លែងការណ៍​ដដែល​នេះ បាន​និយាយថា ការដាក់ទណ្ឌកម្ម​រប​ស់​អង្គការសហប្រជាជាតិ​នឹង​មិនអាច​បង្ខំ​
​ប្រទេស​នេះ​ឱ្យធ្វើ​ការចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឬ​បោះបង់ចោល​ការអភិវឌ្ឍ​ន៍​នុយក្លេអ៊ែរ​របស់ខ្លួន​នោះទេ​៕ ដោយ៖ សុខា